Banner KNP Detail Top

ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃ និងទទួលផលចំនួន០៣នាក់

ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃ និងទទួលផលចំនួន០៣នាក់


ខេត្តបាត់ដំបង៖ នៅ ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ ធ្វេីការស៊េីបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង័្សយលួចនិងទទួលផលចោរកម្មចំនួន០៣នាក់គឺ៖


១-ឈ្មោះ ឈួម សុភី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកលួច)។
២-ឈ្មោះ ជឿន សុខរិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកលួច)
៣-ឈ្មោះ អ៊ួប សារឿប ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (ទទួលផល) ។
ចំពោះមូលហេតុដែលឈានដល់ ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ២២និង៣០នាទីនៅចំណុចក្រុមទី០៥ ភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពេីលួច មានស្ថានទម្ងន់ទោស (ហែងជញ្ជាំស័ង្កសីចូលលួចយកទ្រព្យសម្បត្តិ) និងការទទួលផលចោរកម្ម មួយកើតឡើងបង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពហែកជញ្ជាំស័ង្កសីលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ អ៊ាន ប៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅចំណុចកេីត ហេតុខាងលេី បាត់បង់សម្ភារៈរួមមាន៖
-ធុងបាស ពណ៌ខ្មៅ ចំនួន០១
-អាំភ្លី ពណ៌ខ្មៅ ចំនួន០១គ្រឿង
-ចង្ក្រានហ្គាស ពណ៌ក្រហម ចំនួន០១
-ទូរសព្ទដៃស៊េរីចាស់ ពណ៌ស ចំនួន០១គ្រឿង។
ក្រោយពីទទួលបណ្តឹងរួចសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួន
និងពេលជនសង្ស័យទាំងពីរនាក់ បានឆ្លេីយសារភាពថា ពួកខ្លួន បានចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលេី ពិតប្រាកដមែន និងបានយក អាំភ្លី ពណ៌ខ្មៅ ចំនួន០១ និងធុងបាស ពណ៌ខ្មៅ ចំនួន០១ យកទៅលក់ឱ្យឈ្មោះ អ៊ួប សារឿប ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបញ្ញាឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបងនៅពេលសាកសួរបានដកហូតសម្ភារៈប្រគល់ជូនម្ចាស់វិញ។
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង