Banner KNP Detail Top

ផ្ទុះប្រតិកម្មខ្លំាង! រឿងរ៉ាវនារីជាជនជាតិវៀតណាម និងបក្សពួក បាននាំគ្នាថតវីដេអូនៅលើទឹកដីប្រាសាទអង្គរវត្តរបស់ខ្មែរ ប៉ុន្តែបែរជាបញ្ចូលទង់ជាតិ និងស្តេចថៃ

ផ្ទុះប្រតិកម្មខ្លំាង! រឿងរ៉ាវនារីជាជនជាតិវៀតណាម និងបក្សពួក បាននាំគ្នាថតវីដេអូនៅលើទឹកដីប្រាសាទអង្គរវត្តរបស់ខ្មែរ ប៉ុន្តែបែរជាបញ្ចូលទង់ជាតិ និងស្តេចថៃ

ភ្នំពេញ ៖ ផ្ទុះប្រតិកម្មពីអ្នកប្រើប្រាស់បណ្តាញសង្គមខ្មែរយ៉ាងខ្លាំងក្លា ជុំវិញរឿងរ៉ាវនារីជាជនជាតិវៀតណាម និងបក្សពួក បាននាំគ្នាថតវីដេអូនៅលើទឹកដីប្រាសាទអង្គរវត្តរបស់ខ្មែរ ប៉ុន្តែបែរជាបញ្ចូលទង់ជាតិ និងស្តេចថៃ ដែលនេះជាមានចេតនាអាក្រក់ប៉ះពាល់ដល់តម្លៃវប្បធម៌ និងសម្បត្តិបេតិកភណ្ឌជាតិ រហូតមានប្រតិកម្មពីអាជ្ញាធរអប្សរាផងដែរថា «វីដេអូដែលនារីជនជាតិវៀតណាមផលិត គឺមានចេតនាមិនល្អ»។ បញ្ហាជនជាតិវៀតណាមម្នាក់ មានឈ្មោះក្នុងគណនីហ្វេសប៊ុកថា «Hứa Quốc Anh» ដែលបានបង្ហោះវីដេអូបំភ្លៃការពិតអំពីប្រាង្គប្រាសាទអង្គរវត្ត ដោយរូបភាពខ្លឹមសារបានប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។


តាមគណនីហ្វេសប៊ុករបស់លោក ឌួង ឆាយ ដែលជាអ្នកជំនួញល្បីឈ្មោះមួយរូបនៅកម្ពុជា បានលើកឡើងថា «ខ្ញុំបាទស្នើសូមអាជ្ញាធរអប្សរាដាក់ពាក្យបណ្តឹងនាងនោះ និងបក្សពួកទៅកាន់តុលាការ ដើម្បីហាមឃាត់មិនអោយចូលប្រទេសយើងអស់មួយជីវិត និងដាក់ពាក្យបណ្តឹងទៅស្ថានទូតវៀតណាម ដើម្បីមានចំណាត់ការទៅលើនាងនោះ ដើម្បីអោយលុបវីដេអូ និងធ្វើការសូមទោសជាសាធារណៈ»។
កញ្ញា យ៉េ យ៉េ ដែលជាអ្នកសិល្បៈខ្មែរមួយរូប ក៏បានលើកឡើង និងធ្វើការចែកចាយសំណេរខ្លីមួយថា «មិនបាច់សុំទោសទេ ប្រជាជនខ្មែរមិនទទួលយកការសុំទោសពីអ្នកឯងទេ ព្រោះអ្នកឯងបានបំពា.នទៅលើប្រាសាទដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរយើង ហើយគួរតែកុំអោយបុគ្គលអស់នឹងមកជាន់ទឹកដីខ្មែរយើងទៀត មកម្ដងណាក៏មានរឿងដែរ»។
កញ្ញា យ៉េយ៉េ ក៏បានបន្តថា «រូបកញ្ញាផ្ទាល់ ក៏ចង់ដឹងផងដែរថា តើជនជាតិវៀតណាមរូបនោះ មានគោលបំណងអ្វីប្រាកដ? បានជាផលិតវីដេអូបំភ្លៃការពិតអំពីប្រាង្គប្រាសាទរបស់ខ្មែរយ៉ាងនេះ»។
ចំពោះមតិរបស់មហាជនខ្លះទៀត ក៏បានលើកឡើងដែរថា «បុគ្គលមានឈ្មោះ acc: Hứa Quốc Anh នេះជាជនជាតិវៀតណាម ជាអ្នកថត និង Edit វីដេអូនេះ ដែលមានប្រធានបទមើលងា.យទឹកដីកម្ពុជា ម្នាក់ហ្នឹងខ្ញុំឃើញធ្វើ និងថតវីដេអូច្រើនដងណាស់ហើយ ដែលមានការនិយាយមើលងា.យកម្ពុជា និងធ្វើវីដេអូនៅប្រាសាទអង្គរវត្ត តែដាក់ទង់ជាតិថៃ វាការមើលងា.យ ខ្ញុំឆ្ងល់ថា ហេតុអ្វីវាថតបានរហូតមិនឃើញមានការហាមឃាត់ពីអាជ្ញាធរសោះ?។ ក្នុងចិត្តខ្ញុំ សម្រាប់មនុស្សដែលព្រហើនមើលងា.យច្បាប់ខ្មែរបែបនេះ មិនគួរឱ្យឈានជើងចូលប្រទេសកម្ពុជាទេ សង្ឃឹមថា ថ្ងៃណាមួយនឹងមានច្បាប់ហាមឃាត់បុគ្គលល្មើសដែលមានការមើលងា.យច្បាប់របស់ប្រទេសកម្ពុជា និងត្រូវស្រុកខ្មែរ ហាមមិនឱ្យបុគ្គលរូបនេះឈានជើងចូលប្រទេសកម្ពុជាទៀតឡើយ»។
ក្នុងនោះផងដែរ ក៏មានគណនីមួយទៀតដែលជាជនជាតិវៀតណាមដូចគ្នា ឈ្មោះ «Trản Gia Huy» ក៏បានលើកឡើងជាសំណេរជាភាសាវៀតណាមដែរថា «ទោះបីខ្ញុំមិនមែនជាខ្មែរក៏ដោយ ក៏ខ្ញុំនៅតែមិនពេញចិត្តនឹងអាកប្បកិរិយារបស់អ្នកនេះ»។


បើយោងតាមអាជ្ញាធរជាតិអប្សរា ក៏បានចេញលិខិតមួយដោយមានខ្លឹមសារថា «សេចក្ដីជូនដំណឹង អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបសាធារណជន ពាក់ព័ន្ធនឹងការចែករំលែកក្នុងបណ្តាញផ្សព្វផ្សាយសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរ ដែលមានរូបភាពខ្លឹមសារប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា» ៕

អត្ថបទដែលជាប់ទាក់ទង