Banner KNP Detail Top

ចាប់បង្ក្រាបដកហូតបានពីជនជាតិយួន ករណីគ្រឿងញៀន

ចាប់បង្ក្រាបដកហូតបានពីជនជាតិយួន ករណីគ្រឿងញៀន

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បង្ក្រាបករណី រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយបានធ្វើការឃាត់ខ្លួនសង្ស័យ ម្នាក់ មុខសញ្ញា និងបានដកហូតក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០២ថង់ធំ ទម្ងន់ប្រហែលកន្លៈគីឡូក្រាម។

អត្តសញ្ញាណជនសង្ស័យមានដូចខាងក្រោម ៖
-ឈ្មោះ ងរ វិងប៊ិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។
🔋
សម្ភារៈដកហូតរួមមាន ៖
១/សារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន០២ថង់ធំ ទម្ងន់សុទ្ធ ៤៨៨.០៣ក្រាម។

២/ទូរសព្ទ័ចំនួន០១គ្រឿង។

ជនសង្ស័យរួមទាំងវត្ថុតាងនេះ ត្រូវបានឃាត់ និងរក្សាទុកនៅការិយាល័យប្រឆាំងគ្រឿងញៀនដេីម្បីបន្តនិតិវិធី និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង