Banner KNP Detail Top

អាជ្ញាធរខេត្តស្វែងរកយុវជនម្នាក់ ជាកីឡាករទូកបន្ទាប់ពីទូកធ្លាក់ពីទំនប់

អាជ្ញាធរខេត្តស្វែងរកយុវជនម្នាក់ ជាកីឡាករទូកបន្ទាប់ពីទូកធ្លាក់ពីទំនប់បង្ហាលិចបាត់ខ្លួនរកឃើញសាកសពហើយ

កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺសហការជាមួយទ័ពពិសេសឆ័ត្រយោង៩១១បានស្វែករកសពកីឡាករចែកទូកម្នាក់បន្ទាប់ពីប្រកួតដល់កងព័ន្ឋទី៣ហើយជ្រុលធ្លាក់ទូកមកក្រោមទំនប់បង្ហាទឹក កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ខែវិថ្ឆិកាឆ្នាំ២០២៣។
លោកវ៉ីសំណាងអភិបាលខេត្តកំពង់ស្ពឺព្រមទាំងកម្លាំងសមត្ថកិច្ចទូរទាំងខេត្តបាននាំគ្នាស្វែងរកសពយុវជនរងគ្រោះតាំងពេលដែលទូកនោះធ្លាក់លិចហូរអណ្តែតមកដល់ចំណុចគល់ស្ពានថ្ម មានប្រវែងប្រហែលជាង៣០០ម៉ែត្រ។
សាកសពយុវជនរោងគ្រោះមានឈ្មោះវីសំភ័ស្ស ហៅខ្មៅអាយុ១៨ឆ្នាំមានទីលំនៅភូមិឃ្មួញ សង្កាត់ឃ្មួញខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីរកសាកសពយុវជនរងគ្រោះរួចហើយ។


ការិយាល័យជំនាញកោសល់បច័យនិងវិទ្យាសាស្ត្រខេត្តកំពង់ស្ពឺបានធ្វើលកោសល់បច័យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
គូររំលឹកផងដែលកាលពីរសៀលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៣រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនុងសំពះព្រះខែ។នៅគ្រាថ្ងៃនោះក៏មានក្រុមទូកយុវជនគ្រោះចូលរួមប្រកួតផងដែរ ទូករបស់ពួកគេមានឈ្មោះ កូនខ្មែរខ្លាហាន ជាប្រភេទផ្កាថារចំណុះ១២នាក់។
ខណ:ដែលពួកគេអុំប្រណាំងមកដល់កងព័ន្ឋទី៣ហើយល្បឿនទូកនៅលឿនក៏ជ្រុសធ្លាក់មកដល់ចំណុចទំនប់បង្ហារខាងក្រោមធ្លាក់ក្រឡាប់ទូកតែម្តងទៅ៕

អត្ថបទដែលជាប់ទាក់ទង