Banner KNP Detail Top

បង្រ្កាបបានជនសង្ស័យ ១១នាក់ ករណីជួញដូររក្សាទុកចាត់ចែង និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

បង្រ្កាបបានជនសង្ស័យ ១១នាក់ ករណីជួញដូររក្សាទុកចាត់ចែង និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់


ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀន ចំនួន៣ ទីតាំងស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងការិយាល័យអន្តរាគមន៍ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា (ដោយប្រើវិធានការញុះញុង) និងធ្វើការបង្ក្រាបជាក់ស្តែងនូវកន្លែង ទីតាំងប្រើប្រាស់ថ្នាំញៀន ។
ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោក អាន ឆូយ ជំទប់ទី២ ឃុំចុងផ្លាស់និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តមណ្ឌល គិរី។ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបករណី ជួញដូរ រក្សាទុក ចាត់ចែង និងប្រើប្រាស់នូវសារធាតុញៀនបាន ចំនួន ៣ ទីតាំងរួមមាន ៖


– ទីតាំងទី១ នៅ (ក្នុងព្រៃ) ជាកន្លែងប្រើប្រាស់ថ្នាំញៀន ស្ថិតក្នុង ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ទីតាំងទី២ នៅចំណុច ផ្ទះរបស់ជនសង្ស័យ ឈ្មោះ ធី ប៊ុនធា ភេទ ប្រុស អាយុ ៣០ឆ្នាំ ស្ថិតក្នុងភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ទីតាំងទី៣ នៅចំណុចផ្ទះរបស់ជនសង្ស័យ ឈ្មោះ ណាំ ធារី ភេទស្រី ស្ថិតក្នុងភូមិ ពូទុង ឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឃាត់ខ្លួនមនុស្សបានចំនួន ១១នាក់ ស្រីចំនួន ២ នាក់ដូចមានរាយឈ្មោះខាងក្រោយ ៖
ទី១ /ឈ្មោះ ហន សុខលី ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិពូទុង ស្រុក កែវ សីមា ខេត្ត មណ្ឌលគិរី។ បានធ្វើតេស្តរកសារធា តុ ញៀ នក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន(+)
ទី ២/ ឈ្មោះ អិន បញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន(+) ទី៣/ ឈ្មោះ យឿន យ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។ បានធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+) ទី៤/ ឈ្មោះ ថុល វីរៈ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ នៅ ភូមិ ពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ បានធ្វើតេស្តរកសារធាតុញៀនក្នុង ទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+) ទី៥/ ឈ្មោះ ឆូយ រ៉ាយូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរចុងភៅ រស់ នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តម ណ្ឌលគិរី។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន(+) ទី៦/ឈ្មោះ លី យូគ័ង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន(+) ។ ទី៧ ឈ្មោះ ធី ប៊ុនធា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌគិរី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹក ម៉ូត ជាលទ្ធផលអវិជ្ជមាន(-)។
ទី៨/ ឈ្មោះ ឈឿន សុខគ័ង ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បានធ្វើ តេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធ ផ លអវិជ្ជមាន(-) ទី៩/ ឈ្មោះ ណាំ ធារី ភេទ ស្រី អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌល គិរី ។បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលអវិជ្ជមាន(-) ។ ទី១០/ ឈ្មោះ សន សែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់ នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+) ។ ទី១១ ឈ្មោះ បាវ សុខដែន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផល វិជ្ជមាន (+) ។
-សម្ភារ:និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យក រួមមាន ដូចខាងក្រោម÷
១ – ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុ ថ្នាំញៀន ចំនួន ១៧ កញ្ចក់តូច ទម្ងន់ ៤.៨៩ ក្រាមថ្លឹង ទាំងសំបក ។
២ -ទូរស័ព្ទ ចំនួន ៦ គ្រឿងមាន ៖ ម៉ាក oppo ចំនួន ១ គ្រឿង ម៉ាក realme ចំនួន ៤ គ្រឿង ម៉ាក Nokia អិនចុចពិល ចំនួន ១ គ្រឿង ។
៣ – ម៉ូតូ ចំនួន៣ គ្រឿង ។
៤ -ឧបករណ៍កែច្នៃសម្រាប់ ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យ និងសម្ភារៈវត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំចុងផ្លាស់ កំពុងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង