ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ត្រូវបានកម្លាំង
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០០:៤០នាទីរំលងអធ្រាត្រ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ។
វត្ថុតាំងដកហូត៖ ម៉ូតូម៉ាកហុងដា សេ១២៥, ដែកកែឆ្នៃសម្រាប់ កាច់កម៉ូតូចំនួន២ និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាសាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕