បង្ក្រាបទីតាំងល្បែងស៊ីសង
បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ឃុំឈើតុំ ឃាត់ខ្លួនម្ចាស់ផ្ទះ
ពោធិ៍សាត់ ៖ បង្ក្រាបរសៀលថ្ងៃទី ២១ខែ វិច្ឆិកា ឆ្នាំ២០២៣ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិកប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលឈើតុំ ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
ក្រោយទទួលព័ត៌មានតាមទូរស័ព្ទពីរសាព័ត៌មានថា មានល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់ លោកក៏បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលឈើតុំចុះបង្ក្រាប។
តាមរយៈការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ០១ នាក់ ជាម្ចាស់ផ្ទះឈ្មោះគឹម ធី ភេទស្រី អាយុ ៤២ ជាតិ ខ្មែរ និងដកហូតវត្ថុតាង រួមមានទូរទស្សន៍ ២៤អុិញ ០១គ្រឿង ឃីបទចុច ០១ ម៉ៅចំនួន ០១ វត្ថុតាងរក្សាទុកនៅប៉ុស្តិ៍ នគរបាលឈើតុំ ។
ក្រោយឃាត់ខ្លួន ម្ចាស់ផ្ទះនេះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកិច្ចសន្យាបញ្ឈប់ការបើកលេងល្បែងតទៅទៀត ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕