Banner KNP Detail Top

មន្ទីរពេទ្យជាច្រើននៅវៀតណាមជំពាក់បំណុលក្រុមហ៊ុន

មន្ទីរពេទ្យជាច្រើននៅវៀតណាមជំពាក់បំណុលក្រុមហ៊ុនលក់ឧបករណ៍ពេទ្យជិត៤លានដុល្លារ

វៀតណាម៖ អំឡុងពេលរាតត្បាតកូវីដចំនួនអ្នកឆ្លងកាន់តែច្រើន តាមមន្ទីរពេទ្យនៅប្រទេសវៀតណាមបានបញ្ជាទិញឧបករណ៍ និងគ្រឿងបរិក្ខារពីអ្នកផ្គត់ផ្គង់ទាំងក្រុមហ៊ុនក្នុង-ក្រៅស្រុក ដោយគិតដល់ពេលនេះរដ្ឋាភិបាលពុំទាន់មានលទ្ធភាពបង់ប្រាក់ឱ្យក្រុមហ៊ុនទាំងនោះគិតជាប្រាក់សរុបប្រមាណ៣,៨៩លានដុល្លារអាមេរិក ដោយសារតែជាប់គាំងនីតិវិធីរដ្ឋបាល ។ បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Dao Hong Lan បានទទួលស្គាល់ពីករណីនេះពិតជាមានមែន ហើយលើការទូទាត់ មន្ត្រីជំនាញកំពុងសិក្សា និងដោះស្រាយលើបញ្ហាទាំងនេះ ។ ប្រភព៖ World Journal

អត្ថបទដែលជាប់ទាក់ទង