Banner KNP Detail Top

បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងៗគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងរឹបអូសគ្រឿងញៀន ១៩.១៥០ក្រាម នៅភ្នំពេញ

បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងៗគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងរឹបអូសគ្រឿងញៀន ១៩.១៥០ក្រាម នៅភ្នំពេញ

ភ្នំពេញ : ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅ៣គោលដៅផ្សេងៗគ្នា កាលពីថ្ងៃទី០៨-០៩ ខែមករា ឆ្នាំ២០២៣ និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងរឹបអូសគ្រឿងញៀន ១៩.១៥០ក្រាម។
តាមរបាយការណ៍បានឱ្យដឹងថា ៖
គោលដៅទី១ ៖ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គោលដៅទី២ ៖ ក្នុងបរិវេណ ភោជនីយដ្ឋាន មិត្តភាព ភូមិស្តង់តាងួន សង្កាត់ប៉ាលីលេយ្យ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


គោលដៅទី៣ ៖ ភូមិក្បាលស្ពាន១ សង្កាត់ប៉ាលីលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០៥នាក់រួមមាន ៖
១.ឈ្មោះ ស្រី គឹមសួរ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ
២.ឈ្មោះ ខឹម សុភ័ក្ត្រ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ
៣.ឈ្មោះ ផាន់ កំសត់ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ
៤.ឈ្មោះ បន បៀង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៦ឆ្នាំ (មេខ្លោង និងជាម្ចាស់គ្រឿងញៀន)
៥.ឈ្មោះ ជា រ៉ុង ភេទប្រុស ជនជាតិខ្មែរ អាយុ៤១ឆ្នាំ។
ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) មានទម្ងន់១៩១៥០ក្រាម។
ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង