Banner KNP Detail Top

រសៀលថ្ងៃស្អែកនេះ លទ្ធផលប្រឡងបាក់ឌុប នឹងប្រកាស

រសៀលថ្ងៃស្អែកនេះ លទ្ធផលប្រឡងបាក់ឌុប នឹងប្រកាស

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលចាប់ពីថ្ងៃស្អែកនេះនៅវេលាម៉ោង៣រសៀល។ ចំណែកនៅតាមបណ្តាខេត្តនឹងប្រកាសចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងអប់រំ ប្រកាសលទ្ធផលប្រឡងបាក់ឌុបមុនកាលកំណត់ ដោយដំបូងថានឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃទី២៨ និងទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។


ក្រសួងអប់រំ បញ្ជាក់ថា លទ្ធផលប្រឡងត្រូវបានប្រកាសមុនថ្ងៃកំណត់ដោយសារដំណើរការកំណែ និងស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុកត្រូវបានបញ្ចប់ ដោយរលូនមុនកាលកំណត់។ លទ្ធផលប្រឡងនឹងមានបិទផ្សាយទៅតាមមណ្ឌលប្រឡង និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រឡងបាក់ឌុប បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានបេក្ខជនប្រឡងចុះឈ្មោះចំនួនជាង ១៣ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង