Banner KNP Detail Top

បទឈប់បាញ់ដំបូងក្នុងសង្រ្គាមហ្កាហ្សា

បទឈប់បាញ់ដំបូងក្នុងសង្រ្គាមហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង នឹងចាប់ផ្ដើម នៅថ្ងៃសុក្រនេះ

(ហ្កាហ្សា)៖ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
បទឈប់បាញ់រយៈពេល៤ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងចូលជាធរមាននៅព្រឹកថ្ងៃសុក្រនេះ ខណៈចំណាប់ខ្មាំង ក្រុមដំបូងជាជនជាតិអ៉ីស្រាអែល១៣នាក់ នឹងត្រូវដោះលែងនៅពេលរសៀលថ្ងៃដដែល ហើយដែលនេះជាការឈប់បាញ់លើកដំបូងបំផុត ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។


តាមក្រុមអ្នកសម្របសម្រួលកាតា ការឈប់បាញ់គ្នានឹងត្រូវចូលជាធរមាននៅម៉ោង ៧៖០០នាទីព្រឹក ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ហើយ នឹងត្រូវអនុវត្តទាំងនៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ ក្រុមអ្នកសម្របសម្រួលនេះបានឱ្យដឹងទៀតថា ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំងក្រុមដំបូងជនជាតិអ៉ីស្រាអែលចំនួន ១៣នាក់ នៅម៉ោង ៤៖០០នាទីរសៀលថ្ងៃដដែលជាការអនុវត្តតាមបទ ឈប់បាញ់រយៈពេល៤ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង៥០នាក់ ក្នុងចំណោមចំណាប់ខ្មាំងសរុបជាង ២៤០នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ការវាយប្រយុទ្ធគ្នានៅតែបន្តឡើងហើយកាន់តែខ្លាំងជាងមុនផងដែរ ដោយយន្ដហោះចម្បាំង អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅច្រើនជាង ៣០០ទីតាំងក្នុងតំបន់ហ្កាហ្សា រីឯកងទ័ពថ្មើងជើងបាញ់ប្រយុទ្ធ គ្នាយ៉ាងសម្បើមជាមួយក្រុមហាម៉ាស នៅជុំវិញជំរំជនភៀសខ្លួន Jabalia ស្ថិតនៅភាគខាងជើងទីក្រុងហ្កាហ្សា៕

អត្ថបទដែលជាប់ទាក់ទង