Banner KNP Detail Top

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ CHR TV Online

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ CHR TV Online បានចុះផ្សាយថា…..


ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ CHR TV Online បានចុះផ្សាយថា មានករណីល្បែងស៊ីសងភ្នាល់ជល់មាន់ និងឡូតូអនឡាញ នៅខាងត្បូងស្ពានព្រែកតាមាក់ ដែលស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកមុខកំពូល ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់។


+ជាលទ្ធផល៖
ថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង៣០នាទី លោកអធិការបានបញ្ជាកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បានចុះស្រាវជ្រាវរកឃើញចំណុចផ្ទះមានម្ចាស់ឈ្មោះ អ៊ឹង សុខចាន់ ភេទស្រី អាយុ៦០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ដែលមានទីលំនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយពិនិត្យឃើញថាមានឆ្នោតឡូតូអនឡាញរបស់ក្រុមហ៊ុន «លាភមហាសម្បត្តិឡូតូ» ដែលមានអាជ្ញាបណ្ណស្របច្បាប់។ ហើយម្ចាស់ផ្ទះបានសារភាពថា កន្លងមក គឺពិតជាមានលួចលេងជល់មាន់អនឡាញម្តងម្កាលពិតប្រាកដមែន ប៉ុន្តែបានបញ្ឈប់ក្រោយពីទទួលបានកាអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយលោកអភិបាលរងស្រុក ហុង គិរី ជាតំណាងអភិបាលស្រុក បានដឹកនាំកម្លាំងនគរបាលស្រុក មានអធិការរង លោកនាយរងផ្នែក កម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ កាលពីថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០២៣ ចុះត្រួតពិនិត្យ អប់រំណែនាំ និងធ្វើកិច្ចសន្យា ម្ចាស់ផ្ទះខាងលើ និងទីតាំងផ្សេងទៀតក្នុងមូលដ្ឋានឃុំព្រែកអញ្ចាញអោយបានយល់ច្បាស់អំពីច្បាប់ និង បានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច គឺហាមដាច់ខាតមិនឲ្យមានផ្តល់ទីតាំងលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលធើ្វអោយប៉ះពាល់ដល់សង្គមជាតិ និងប្រជាពលរដ្ឋនោះទេ។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៧.៣០នាទី កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់ទីតាំងម្ចាស់ផ្ទះឈ្មោះ អ៊ឹង សុខចាន់ ភេទស្រី អាយុ៦០ឆ្នាំ សួរព័ត៌មាននិងត្រួតពិនិត្យជាក់ស្តែង គឺពុំមានការលួចលាក់លេងល្បែងជល់មាន់តាមអនឡាញទៀតនោះទេ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង