Banner KNP Detail Top

ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ជាមុខសញ្ញាប្លន់យកម៉ូតូ

ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ជាមុខសញ្ញាប្លន់យកម៉ូតូ


ភ្នំពេញ ៖ នេះបេីតាមការបញ្ចាក់របស់មន្ត្រីជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ ប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការស្រាវជ្រាវនិងកសាងសំណុំរឿងត្រៀមបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោស ។

ជនរងគ្រោះមានឈ្មោះ ម៉ូវ ប្រាក់ ភេទប្រុស អាយុ២៨ឆ្នាំ ។ រីឯជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ញឹក ចាន់ធ្នូវឌ្ឍនា ភេទប្រុស ព្រមទាំងដកហូតវត្ថុតាង ម៉ូតូចំនួន០១គ្រឿងផងដែរ ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០នាទី ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានករណី (អំពេីប្លន់)យកម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1W-3977 ពីជនរងគ្រោះខាងលេី ដោយជនសង្ស័យមានគ្នា០៥នាក់ធ្វេីសកម្មភាពធាក់ផ្ដួលម៉ូតូរួចក៏បានលេីកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៅ នៅចំណុចប្រឡាយព្រំប្រទល់ខណ្ឌសែនសុខ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនឹងវត្ថុតាងម៉ូតូចំនួន០១គ្រឿងផងដែរ ។ ជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ជូនសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿង និងតៀមបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង