គម្របលូបេតុងជាច្រើន នៅលើស្ពានកោះប៉ែន ត្រូវបានខូចខាត និងខ្លះទៀត បាត់ដោយសារតែក្មេងទំនើង លើកបោះចោលក្នុងទឹកទន្លេ ធ្វើឲ្យស្ត្រីវ័យចំណាស់ម្នាក់ ដើរផុងបា.ក់កជើង ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២៣ ស្ពានថ្មបេតុងមួយនេះគឺមានសារសំខាន់សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមមធ្យោបាយកង់ ម៉ូតូ រថយន្តបានទាំងរដូវប្រាំងនិងរដូវវស្សា។ ហើយស្ពាននេះ ត្រូវបានកសាងឡើងដោយក្រសួងការពារជាតិដែលស្ថាបនាដោយកូនខ្មែរផ្ទាល់តែម្ដង ។ ក្រោយពីស្ពាននេះ ស្ថាបនារួចរាល់មើលទៅពិតជាស្អាតគួរឱ្យចាប់អារម្មណ៍ហើយអ្នកភូមិកោះមិត្តហ្នឹង ឃុំកោះសូទិន ស្រុកកោះសូទិន ដែលធ្វើដំណើរតាមស្ពាននេះ សប្បាយចិត្តរីករាយគ្រប់ៗគ្នា ដែលពីមុនមកធ្លាប់តែធ្វើដំណើរតាមប្រដឹសកោះប៉ែន បានតែក្នុងរដូវប្រាំងប៉ុណ្ណោះ ។ លុះពេលរដូវវស្សា គឺធ្វើដំណើរតាមមធ្យោបាយទូកដ។ អាជ្ញាធរមូលដ្ឋានពិតជាមានការសោកស្ដាយ ដោយឃើញគម្របលូស្ពានបេតុងកោះប៉ែនមួយចំនួនបានបាក់បែកហ្នឹងមួយចំនួនទៀត បានបាត់ត្រូវបានក្រុមក្មេងទំនើងលើកបោះចោលទម្លាក់ចូលក្នុងទឹកទន្លេមេគង្គ។ អ្វីដែលគួរឲ្យសោកស្ដាយទៀតនោះ គឺកន្លងទៅថ្មីៗនេះមានស្ត្រីចំណាស់ម្នាក់នៅក្នុងភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដើរហាត់ប្រាណលើស្ពានបេតុងកោះប៉ែន ដោយមិនបានមើលក្រោមចៃដន្យធុងចំកន្លែងដែលមិនមានគម្របលូ។ជាហេតុបណ្ដាលឲ្យបាក់ជើងម្ខាង។ត្រូវបានគេជួយសង្គ្រោះដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ ។ ក្រុមអ្នកជិះកង់ហាត់ប្រាណលោកហៀង ថាច ដែលបានឃើញហេតុការណ៍នេះផ្ទាល់ក៏នាំគ្នាឈប់បន្តិចហើយ។បានជួយគ្រាស្ត្រីរងគ្រោះដាក់លើម៉ូតូដើម្បីយកទៅពេទ្យផងដែរ។ ក្រោយពេលទទួលបាននូវព័ត៌មាននេះភ្លាម រូបលោកបានចុះទៅពិនិត្យដោយផ្ទាល់ជាមួយនឹងសហការី គឺរាប់គម្របស្ពានដែលបាក់បែកខូចនិងបាត់ទាំងសងខាងសរុបចំនួន២៧គម្រប ។ ជាមួយនោះ ក៏បានឱ្យក្រុមជាងចាក់ពុំរួចរាល់ហើយដែរ។ ពីរទៅបីថ្ងៃខាងមុខទៀត ពេលរឹងនឹងយកគម្របបេតុងទាំងនោះទៅដាក់បំពេញត្រង់ចន្លោះបាក់បែកនិងខូចខាត។ លោកក៏សូមអំពាវនាវដល់មន្ត្រីនគរបាលមូលដ្ឋានអាជ្ញាធរដែនដី សូមមេត្តានាំគ្នាជួយតាមដាននិងថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋនេះឲ្យបានល្អផង។ គឺតាមដានជនខិលខូចដែលលើកគម្របលូបោះចោលត្រូវចាប់ជននោះឲ្យបានដើម្បីចាត់ការតាមនីតិវិធី។ក្នុងនាមមន្ទីរសាធារណការមានតួនាទីថែរក្សាបច្ចេកទេស ធ្វើយ៉ាងណាយើងរួបរួមសាមគ្គីគ្នា។ មើលថែទាំដើម្បីឱ្យស្ពានបេតុងកោះប៉ែនមួយនេះប្រើប្រាស់បានយូរអង្វែងទៅអនាគត ៕
គម្របលូបេតុងជាច្រើន នៅលើស្ពានកោះប៉ែន ត្រូវបានខូចខាត និងខ្លះទៀត
បាត់ដោយសារតែក្មេងទំនើង លើកបោះចោលក្នុងទឹកទន្លេ ធ្វើឲ្យស្ត្រីវ័យចំណាស់ម្នាក់ ដើរផុងបា.ក់កជើង
ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២៣ ស្ពានថ្មបេតុងមួយនេះគឺមានសារសំខាន់សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមមធ្យោបាយកង់ ម៉ូតូ រថយន្តបានទាំងរដូវប្រាំងនិងរដូវវស្សា។ ហើយស្ពាននេះ ត្រូវបានកសាងឡើងដោយក្រសួងការពារជាតិដែលស្ថាបនាដោយកូនខ្មែរផ្ទាល់តែម្ដង ។
ក្រោយពីស្ពាននេះ ស្ថាបនារួចរាល់មើលទៅពិតជាស្អាតគួរឱ្យចាប់អារម្មណ៍ហើយអ្នកភូមិកោះមិត្តហ្នឹង ឃុំកោះសូទិន ស្រុកកោះសូទិន ដែលធ្វើដំណើរតាមស្ពាននេះ សប្បាយចិត្តរីករាយគ្រប់ៗគ្នា ដែលពីមុនមកធ្លាប់តែធ្វើដំណើរតាមប្រដឹសកោះប៉ែន បានតែក្នុងរដូវប្រាំងប៉ុណ្ណោះ ។ លុះពេលរដូវវស្សា គឺធ្វើដំណើរតាមមធ្យោបាយទូកដ។
អាជ្ញាធរមូលដ្ឋានពិតជាមានការសោកស្ដាយ ដោយឃើញគម្របលូស្ពានបេតុងកោះប៉ែនមួយចំនួនបានបាក់បែកហ្នឹងមួយចំនួនទៀត បានបាត់ត្រូវបានក្រុមក្មេងទំនើងលើកបោះចោលទម្លាក់ចូលក្នុងទឹកទន្លេមេគង្គ។ អ្វីដែលគួរឲ្យសោកស្ដាយទៀតនោះ គឺកន្លងទៅថ្មីៗនេះមានស្ត្រីចំណាស់ម្នាក់នៅក្នុងភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដើរហាត់ប្រាណលើស្ពានបេតុងកោះប៉ែន ដោយមិនបានមើលក្រោមចៃដន្យធុងចំកន្លែងដែលមិនមានគម្របលូ។ជាហេតុបណ្ដាលឲ្យបាក់ជើងម្ខាង។ត្រូវបានគេជួយសង្គ្រោះដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ ។
ក្រុមអ្នកជិះកង់ហាត់ប្រាណលោកហៀង ថាច ដែលបានឃើញហេតុការណ៍នេះផ្ទាល់ក៏នាំគ្នាឈប់បន្តិចហើយ។បានជួយគ្រាស្ត្រីរងគ្រោះដាក់លើម៉ូតូដើម្បីយកទៅពេទ្យផងដែរ។ ក្រោយពេលទទួលបាននូវព័ត៌មាននេះភ្លាម រូបលោកបានចុះទៅពិនិត្យដោយផ្ទាល់ជាមួយនឹងសហការី គឺរាប់គម្របស្ពានដែលបាក់បែកខូចនិងបាត់ទាំងសងខាងសរុបចំនួន២៧គម្រប ។ ជាមួយនោះ ក៏បានឱ្យក្រុមជាងចាក់ពុំរួចរាល់ហើយដែរ។ ពីរទៅបីថ្ងៃខាងមុខទៀត ពេលរឹងនឹងយកគម្របបេតុងទាំងនោះទៅដាក់បំពេញត្រង់ចន្លោះបាក់បែកនិងខូចខាត។
លោកក៏សូមអំពាវនាវដល់មន្ត្រីនគរបាលមូលដ្ឋានអាជ្ញាធរដែនដី សូមមេត្តានាំគ្នាជួយតាមដាននិងថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋនេះឲ្យបានល្អផង។ គឺតាមដានជនខិលខូចដែលលើកគម្របលូបោះចោលត្រូវចាប់ជននោះឲ្យបានដើម្បីចាត់ការតាមនីតិវិធី។ក្នុងនាមមន្ទីរសាធារណការមានតួនាទីថែរក្សាបច្ចេកទេស ធ្វើយ៉ាងណាយើងរួបរួមសាមគ្គីគ្នា។ មើលថែទាំដើម្បីឱ្យស្ពានបេតុងកោះប៉ែនមួយនេះប្រើប្រាស់បានយូរអង្វែងទៅអនាគត ៕