Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញាគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញាគ្រឿងញៀន

បាត់ដំបង ៖ នៅពីថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះចាស់របស់លោក លីសាមី (ហៅមឿន) ជានាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលស្ថិតនៅក្រុមទី៤ ភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំឡូត និងប្រជាការពារ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ចុះល្បាត និងត្រួតពិនិត្យមុខសញ្ញាគួរសង្ស័យចំនួន០២នាក់ រកឃើញករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ÷
១/.ឈ្មោះ ជប់ ចន្ថា ហៅអ៊ូ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅចំណុច ភូមិស្លែវ ឃុំភ្នំដំបង ក្រុងនិងខេត្តប៉ៃលិន។ហើយបានមកស្នាក់នៅកន្លែងកើត។
+វត្ថុតាងចាប់យកបានរួមមាន÷
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន 01ថង់ ទម្ងន់ 0.47ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន និងសម្ភារៈសម្រាប់ជក់គ្រឿងញៀន មួយចំនួន
-ទូរស័ព្ទដៃចំនួន ០១គ្រឿង។
២/.ឈ្មោះ កង សុកក្កដា ហៅគុណ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
+ វត្ថុតាងចាប់យកបានរួមមាន÷
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន 01ថង់ ទម្ងន់ 3.91ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង