Banner KNP Detail Top

បញ្ជូនប្រពន្ធ និងឃាតករ ដែលស៊ីឈ្នួលសម្លាប់បុរសជាប្តីខ្លួនឯង មកសាលាដំបូងខេត្តកណ្តាលហើយ

បញ្ជូនប្រពន្ធ និងឃាតករ ដែលស៊ីឈ្នួលសម្លាប់បុរសជាប្តីខ្លួនឯង មកសាលាដំបូងខេត្តកណ្តាលហើយ

ខេត្តកណ្តាល ៖ ជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្រោមការសាកសួររបស់លោក ខា ដែនណា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ។
កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនប្រពន្ធ និងឃា.តករ ដែលស៊ីឈ្នួលសម្លា.ប់បុរសជាប្តីខ្លួនឯង មកសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់។

មូលហេតុ ដែលស្ត្រីជាប្រពន្ធជួលឃាតករសម្លាប់ប្តី ដោយសារខឹងប្តីដើរអត់ចូលផ្ទះពី បីថ្ងៃ ហើយចូលមកផ្ទះវិញវាយធ្វើបាបខ្លួន ។ តែនេះអាចជាពាក្យដោះសារប៉ុណ្ណោះ ។ បើតាមខាងធនាគារបានបញ្ជាក់ថា ជនរងគ្រោះជាប្តី ជាមនុស្សស្លូត សុភាពរាបសារ មានអ្នកគោរពស្រលាញ់ច្រើន មិនដូចការចោទប្រកាន់របស់ប្រពន្ធឡើយ ។


សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលសាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីធនាគារ CO ស្រុកកំណើតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានប្រពន្ធជួលឃា.តករក្នុងតម្លៃ១០០០ដុល្លារ ដើម្បីសម្លា.ប់ប្តី ។ មកដល់ពេលនេះសមត្ថកិច្ចចាប់បានហើយ ទាំងឃា.តករ និងប្រពន្ធ ។
ផ្អែកតាមចម្លើយប្រពន្ធជនរងគ្រោះឈ្មោះ សាំង ធីតា អាយុ៣៤ឆ្នាំ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ មុខរបរជាងសំណង់ ជាអ្នកសម្លាប់ប្តីរបស់ខ្លួន ដោយធ្វើការឆ.ក់ និងរឹ.តកសម្លា.ប់។
ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកណ្តាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។
រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៊ីឈ្នួលសម្លា.ប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង