Banner KNP Detail Top

បុរសល្មោភកាមប៉ុនប៉ងរំលោភសេពសន្ថវៈមិនបានសម្រេច មកជាប់អន្ទាក់

បុរសល្មោភកាមប៉ុនប៉ងរំលោភសេពសន្ថវៈមិនបានសម្រេច មកជាប់អន្ទាក់កម្លាំងសមត្ថកិច្ចស្ថិតនៅភូមិច្រណោម ឃុំមុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម÷ យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទីមានករណីប៉ុនប៉ងរំលោភសេពសន្ថវៈនៅចំណុចខាងលិចភូមិច្រណោម ប្រហែល៨០០ម៉ែត្រដោយមិនបានសម្រេច ។
យោងតាមប្រភពដដែលបានបន្តឲ្យដឹងថាជនសង្ស័យមាន ឈ្មោះ ជួប សុជាភេទប្រុស អាយុ៤៤ឆ្នាំជាតិខ្មែរ រស់នៅភូមិច្រណោម ឃុំមុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានប៉ុនប៉ងចាប់រំលោភសេពន្ថវៈមកឈ្មោះ ស..ស..ណ..ភេទស្រីអាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា នៅចំណុចខាងលិចភូមិច្រណោម ប្រហែល៨០០ម៉ែត្ររមិនបានសំរេច ។


ក្រោយពីកម្លាំងជំនាញបានសួរនាំ ជនសង្ស័យបានសារភាពថាខ្លួនពិតជាប៉ុនប៉ងរំលោភសេពសន្ថវៈពិតប្រាកដមែន។
បច្ចុបន្បជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចំកាលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង