Banner KNP Detail Top

ក្មួយខឹងថាចេះអំពើអាបធ្មប់ បាញ់សម្លាប់ពូមីងខ្លួនឯង

ក្មួយខឹងថាចេះអំពើអាបធ្មប់ បាញ់សម្លាប់ពូមីងខ្លួនឯង

ព្រះវិហារ÷ ជនសង្ស័យម្នាក់បានប្រើកាំភ្លើងកែច្នៃបាញ់សម្លាប់ឪពុកមានិងម្តាយមីងខ្លួនឯងដោយសារខឹងថា ចេះអំពើអាបធ្មប់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម នៅចំណុចបុស្សល្ហុងចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិឆ្មារ ឃុំឆ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ ។
ជនសង្ស័យជាក្មួយឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ បានប្រើប្រាស់អាវុធកែច្នៃ កាប៊ីន ចំនួន ២ ដើម បាញ់សម្លាប់ទៅលើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗទាំងពីរនាក់នៅកន្លែងកើតហេតុ។


មូលហេតុរឿងបាញ់សម្លាប់នេះជារឿងគំនុំចោទថា២នាក់ប្ដីប្រពន្ធចេះអាបធ្មប់ ករណីនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស និងដកហូតបានអាវុធកែច្នៃកាប៊ីនចំនួន ២ដើមផងដែរ។
ក្រោយពីបានឃាត់ខ្លួនជនល្មើសភ្លាមនោះសមត្ថកិច្ចបាននាំខ្លួនជនល្មើសមកសាកសួនិងចងក្រងសុំណុំររឿងបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង