Banner KNP Detail Top

បង្រ្កាបករណីគ្រឿងញៀន ប្រព្រឹត្ដនៅចំណុច ក្រុមទី៤ ភូមិ៣ សង្កាត់លេខ២ និង ក្រុមទី៤ ភូមិ៣ សង្កាត់លេខ៤

បង្រ្កាបករណីគ្រឿងញៀន ប្រព្រឹត្ដនៅចំណុច ក្រុមទី៤ ភូមិ៣ សង្កាត់លេខ២ និង ក្រុមទី៤ ភូមិ៣ សង្កាត់លេខ៤


ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀន ប្រព្រឹត្ដនៅចំណុច ក្រុមទី៤ ភូមិ៣ សង្កាត់លេខ២ និង ក្រុមទី៤ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤នាក់ (ស្រី ០១នាក់) ជនជាតិខ្មែរ ព្រមទាំងដកហូតវត្ថុតាងដូចខាងក្រោមនេះ ៖


១-ឈ្មោះ ហ៊ុន ស៊ីវអ៊រ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន រាជធានីភ្នំពេញ ។
២-ឈ្មោះ ធន់ ស្រីនុច ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន រាជធានីភ្នំពេញ ។
៣-ឈ្មោះ អឿន វរៈ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ។
៤-ឈ្មោះ លាង វាសនា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ។
វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣ ដុំធំ ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ Ferrari ចំនួន ០១ កញ្ចប់ ថ្នាំកញ្ចប់ពណ៌ក្រហម រូបទំពាំងបាយជូ ចំនួន ០១ កញ្ចប់ ទូរស័ព្ទចំនួន ០៥ គ្រឿង និងម៉ូតូចំនួន ០១ គ្រឿង ។
ជនសង្ស័យនេះ ឃាត់ខ្លួន នៅការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងបន្ដនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង