Banner KNP Detail Top

ជម្លោះពាក្យសម្ដី រហូតក្លាយជាហិង្សាវាយតប់គ្នា

ជម្លោះពាក្យសម្ដី រហូតក្លាយជាហិង្សាវាយតប់គ្នា រវាងអាជីវករលក់ដូរតាមរ៉ឺម៉ក ជាមួយនឹងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចសួនច្បារមុខវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងស្ត្រីម្នាក់ ដែលជាអ្នកលក់ដូរភេសជ្ជៈ និងរបស់ហូបចុកតិចតួចតាមម៉ូតូសណ្តោងរ៉ឺម៉ក ហើយពួកគាត់បានបើកម៉ូតូសណ្តោងរ៉ឺម៉កទៅឈប់លក់ដូរនៅត្រង់ចំណុចសួនច្បារកើតហេតុ។ លុះដល់វេលាកើតហេតុ ក៏ស្រាប់តែមានកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ ៤ទៅ៥នាក់បានជិះម៉ូតូទៅឈប់នៅត្រង់ចំណុចកើតហេតុនោះ រួចដើរប្រាប់ និងណែនាំទាំងអាជីវករ និងប្រជាពលរដ្ឋ ដែលទៅអង្គុយលេងនៅទីនេះ សូមកុំឱ្យអង្គុយនៅលើស្មៅ។


ប្រភពដដែលបន្តទៀតថា រំពេចនោះ ដោយមិនដឹងថា តើកម្លាំងសណ្តាប់ធ្នាប់ និងអាជីវករ២នាក់ប្តីប្រពន្ធនោះមានបញ្ហាអ្វីនឹងគ្នានោះទេ? ស្រាប់តែកើតមានការជជែកគ្នាយ៉ាងតឹងសរសៃ.ក រហូតក្លាយជាជម្លោះឈ្លោះប្រកែកគ្នា និងឈានដល់ការប្រើប្រាស់អំពើហិ.ង្សាវា.យត.ប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
អាជីវករទាំង២នាក់ប្តីប្រពន្ធ បានប្រាប់ឲ្យដឹងថា «ពួកគាត់បានមកលក់ដូរនៅត្រង់ចំណុចកើតហេតុនេះ អស់រយៈពេលជាងកន្លះខែទៅហើយ តែមិនដែលមានអ្នកណាមកដេញអ្វីនោះទេ។ លុះនៅយប់កើតហេតុ ពួកគាត់ក៏ទៅលក់ដូរនៅទីនោះជាធម្មតា ស្របពេលនោះដែរ ក៏មានបងប្អូនរបស់គាត់ទើបមកពីស្រុក និងបានដាក់បាយមកអង្គុយហូបជាមួយគាត់នៅលើស្មៅសួនច្បារត្រង់ចំណុចកើតហេតុនោះ»។
អាជីវករទាំង២នាក់ប្តីប្រពន្ធ រៀបរាប់បន្តថា «លុះដល់វេលាកើតហេតុ ក៏មានកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ ៤ទៅ៥នាក់ជិះម៉ូតូមកដល់ រួចបាននិយាយថា «ដាក់លក់អញ្ជឹងប្រយ័ត្នគេអូសយកទៅសាលាខណ្ឌ»។ បន្ទាប់មក គាត់ក៏ជិះម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ចេញ រួចទៅឈប់ទុកចោលនៅមួយចំហៀងផ្លូវម្ខាងទៀត»។
ពេអាជីវករទាំង២នាក់ប្តីប្រពន្ធ រៀបរាប់បន្តថា «ពេលនោះក៏មានកម្លាំងសណ្តាប់ធ្នាប់ម្នាក់បានមកប្រាប់ពួកគាត់ទៀតថា «កុំអង្គុយនៅលើស្មៅ និងបានហាមមិនឱ្យគាត់មកលក់ដូរនៅទីនោះបន្តទៀតទេ ព្រោះកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់»។ ពេលនោះ បងប្អូនរបស់គាត់ក៏បាននិយាយថា «បងអើយ យប់ហើយអនុគ្រោះធ្វើមិនឃើញខ្លះទៅ ព្រោះគាត់ក្រ ជំពាក់លុយគេច្រើនណាស់» ស្រាប់តែកម្លាំងសណ្តាប់ធ្នាប់ម្នាក់ច្រឡោ.ត និងគំរា.មវា.យមកលើរូបគាត់ទាំង២នាក់ប្តីប្រពន្ធតែម្ដង»។


អាជីវករទាំង២នាក់ប្តីប្រពន្ធ រៀបរាប់បន្តទៀតថា «បន្ទាប់មក កម្លាំងសណ្តាប់ធ្នាប់ក៏បានវា.យប្តីរបស់គាត់ ហើយពេលដែលគាត់ចូលទៅជួយ ក៏វា.យគាត់ចំ.សៀតផ្កាមួយដៃថែមទៀត។ បន្ទាប់ពី កើតមានជម្លោះឈ្លោះប្រកែក និងវា.យត.ប់គ្នារួចមក ក៏មានបុរសម្នាក់ដូចជាមេរបស់កម្លាំងសណ្តាប់ធ្នាប់នោះ បានមកសុំឱ្យគាត់សម្រួលគ្នា ដើម្បីបញ្ចប់រឿង ព្រមទាំងសុំទោសពួកគាត់ ប៉ុន្តែពួកគាត់មិនព្រមនោះទេ»។
ចំណែកកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ ក៏បានរៀបរាប់ប្រាប់ឲ្យដឹងដែរថា «ពួកគាត់មិនបានប្រើប្រាស់អំពើហិ.ង្សាដាក់ទៅលើពួកគេទាំង២នាក់ដូចអ្វីដែលពួកគេចោលប្រកាន់នោះទេ។ គឺរយៈពេលកន្លងមក ថ្នាក់លើរបស់ពួកគាត់បានដាក់បទបញ្ជាឲ្យពួកគាត់មកធ្វើការណែនាំ និងសុំអធ្យាស្រ័យប្រជាពលរដ្ឋដែលមកកម្សាន្តនៅសួនច្បារ ត្រង់ចំណុចកើតហេតុនេះ សូមឲ្យពួកគាត់កុំអង្គុយនៅលើស្មៅ ព្រោះខ្លាចងា.ប់ស្មៅ»។ ចំពោះអ្នកលក់ដូរវិញ គឺមិនតម្រូវអត់ឲ្យឈប់លក់ដូរជាអចិន្ត្រៃយ៍នោះទេ ដោយប្តីប្រពន្ធទាំងពីរនាក់នោះ ពួកគាត់បានប្រាប់ និងណែនាំជាច្រើនដងមកហើយ ។ លុះនៅយប់កើតហេតុ កម្លាំងសណ្តាប់ធ្នាប់ក៏មិនបានចុះទៅដេញពួកគេនោះដែរ គឺគ្រាន់តែចុះទៅណែនាំ និងត្រួតពិនិត្យ ដើម្បីរាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ។ ប៉ុន្តែពេលនោះ ស្រាប់តែពួកគេដកទូរស័ព្ទមកថតកម្លាំងសណ្តាប់ធ្នាប់ និងបានច្រឡោតស្រែកខ្លាំងៗ ព្រមទាំងបានស្ទុះទៅប្រវា.យប្រតប់ បណ្តាលឲ្យកម្លាំងរបស់គាត់ម្នាក់រងរបួសរលាត់ដៃជើងទៀតផង ។
សមត្ថកិច្ចមូលដ្ឋាន ក៏បាននាំខ្លួនភាគីទាំងពីរ ទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសាកសួរ និងដោះស្រាយគ្នាជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង