Banner KNP Detail Top

ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលកណ្តាលរាត្រី ឃាត់ជនសង្ស័យជាច្រើននាក់ និងរំដោះជនរងគ្រោះ ២នាក់

ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលកណ្តាលរាត្រី ឃាត់ជនសង្ស័យជាច្រើននាក់ និងរំដោះជនរងគ្រោះ ២នាក់

ភ្នំពេញ៖ កាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចបរិវេណដីឡូត៍ និងផ្ទះវីឡាមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវកែវចិន្តា ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឮសំឡេងឆ្កែព្រុស និងមានមនុស្សស្រែកឆោឡោ នៅចំណុចកើតហេតុខាងលើ បន្ទាប់មកគេបានអើតមើលតាមបង្អួច ឃើញវត្តមានរបស់សមត្ថកិច្ចមួយក្រុម ប្រដាប់ទៅដោយអាវុធគ្រប់ដៃ ជាមួយនិងឯកសណ្ឋានអាវុធហត្ថ រួមទាំងពាក់អាវក្រោះ ជាច្រើនរថយន្ត បានចុះធ្វើការឡោមព័ទ្ធទីតាំងដីឡូត៍ក្បែរផ្ទះវីឡាមួយកន្លែងលើផ្លូវកែវចិន្តាទាំងកណ្តាលអធ្រាត្រ។

សមត្ថកិច្ចឃាត់ខ្លួន រុញឡើងទៅលើរថយន្ត និងបញ្ជូនទៅកាន់ការិយាល័យអាវុធហត្ថ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់។ សមត្ថកិច្ចបានរំដោះមនុស្សចំនួន២នាក់ ដោយសង្ស័យជាជនរងគ្រោះ បន្ទាប់ពីទទួលបានដំណឹងពីការខលសុំជំនួយតាមរយៈប្រព័ន្ធទូរស័ព្ទ HOT LINE 1291 ៕

អត្ថបទដែលជាប់ទាក់ទង