Banner KNP Detail Top

សាហាវមែន! ទាស់ពាក្យសម្តីគ្នាបន្តិចបន្តិចសោះ ក្លាយហិង្សា

សាហាវមែន! ទាស់ពាក្យសម្តីគ្នាបន្តិចបន្តិចសោះ ក្លាយហិង្សា នាំគ្នាមកព្រួតវាយនិងកាប់ដល់លើផ្ទះ


កំពង់ឆ្នាំង ៖ នៅថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2023 យប់ នៅចំណុចភូមិខ្សាម ឃុំទី 7 ស្រុក កំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ។

ជនរងគ្រោះ ឈ្មោះតូច ធារ៉ា ដែលត្រូវបានជនមួយក្រុមរស់នៅក្នុងភូមិជាមួយគ្នា នាំគ្នាមកព្រួតវាយនិងកាប់ដល់លើផ្ទះ ជាច្រើនកាំបិតរងរបួសយ៉ាងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយជនបង្កមានគ្នាប្រមាណជាង 7 នាក់ ដោយឡែកបក្សពួកជនបង្ក3នាក់ នៅឈរនៅលើផ្លូវ ចំណែកបួននាក់ទៀត បានធ្វើសកម្មភាពឡើងកាប់ដល់លើផ្ទះជាច្រើនកាំបិតបណ្ដាលឲ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ ។

ជនបង្កទី 1 ឈ្មោះ ប៉ោង ដែលកាន់កាំបិតផ្គាក់កាប់ទៅលើប្អូនប្រុស ។
ជនបង្កទី 2 ឈ្មោះលន់ ស្រឿន ដែលកាន់ច្បូកផ្លែ5 បានចាក់ទៅលេីប្អូនប្រុស
ជនបង្កទី 3 ឈ្មោះកាវគឹម យ៉ាន ដែលកាន់ឈើជ្រុងប្រវែងជិតកន្លះម៉ែត្រ
ជនបង្កទី 4 ឈ្មោះហេង ចាន់ធា ដែលជាបក្សពួកជនដៃដល់ បក្សពួកជនបង្កទាំងបួននាក់នេះបានធ្វើសកម្មភាព កាប់ទៅលើប្អូនប្រុសដល់លើផ្ទះជាច្រើនកាំបិត បណ្ដាលឲ្យប្អូនប្រុស រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីកើតហេតុភ្លាមៗ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាម ដើម្បីធ្វើកំណត់ហេតុ ប៉ុន្តែលោកមេប៉ុស្តិខ្សាម ប្រាប់ថាអត់មានអីធ្វើដំណើរទេ ព្រោះទៅភូមិ ត្រូវជិះទូក ចាំព្រឹកចាំគាត់ចុះទៅធ្វើការ លុះព្រឹកឡើងវេលាម៉ោង 9ព្រឹកក៏បានឃើញកម្លាំងខាងប៉ុស្តិ៍ខ្សាមចុះមកសាកសួរ នឹងធ្វើសំណុំរឿងដើម្បីបន្តតាមនីតិវិធីច្បាប់ ។

កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ចាប់ជនបង្កបាន៣នាក់ ដោយឡែកម្នាក់ទៀតរត់គេចខ្លួន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានបញ្ជូនជនបង្កមកកាន់អធិការដ្ឋាន ដើម្បីបន្តទៅតាមនីតិវិធីច្បាប់ លុះម៉ោងប្រមាណជាង4 រសៀលខាងស្នងការរដ្ឋាន ហៅនាងខ្ញុំទៅសាកសួរបន្ថែមទៀត សាកសួររួចហើយនាងខ្ញុំក៏ត្រឡប់មកផ្ទះ លុះម៉ោងប្រមាណជាង 5:30នាទី ល្ងាចថ្ងៃខែឆ្នាំដដែល អ្នកភូមិបានឃើញជនបង្កឈ្មោះហេង ចាន់ធា បានជិះម៉ូតូកាត់តាមមុខផ្ទះធម្មតា ប្រជាពលរដ្ឋសំណូមពរជួយស៊ើបអង្កេតដើមហេតុនៃរឿងនេះផង ព្រោះមានរឿងខុសប្រក្រតី ហេតុអ្វីបានហ៊ានដោះលែងជនបង្ក ដែលនៅក្នុងការស៊ើបអង្កេតនៅឡេីយ ៕

អត្ថបទដែលជាប់ទាក់ទង