Banner KNP Detail Top

តារាសម្តែងកញ្ញា ស៊ីន យូប៊ីន ត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងមហោស្រពដ៏ធំជាងគេនៅលើពិភពលោក

តារាសម្តែងកញ្ញា ស៊ីន យូប៊ីន ត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងមហោស្រពដ៏ធំជាងគេនៅលើពិភពលោក ដែលនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ចាត់ទុកជាមោទនភាពមួយសម្រាប់វិស័យសិល្បៈខ្មែរ ក្នុងពេលដែលតារាសម្តែងកញ្ញា ស៊ីន យូប៊ីន ត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងមហោស្រពដ៏ធំជាងគេនៅលើពិភពលោក ដែលនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ។
ប្រកាសតាមបណ្តាញសង្គមពីកញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងការចាក់ផ្សាយនៃស្ថានីយទូរទស្សន៍ PNN បានឲ្យដឹងថា «នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ តារាសម្តែងភីអិនអិន កញ្ញា ស៊ីន យូប៊ីន នឹងធ្វើដំណើរទៅចូលរួមកម្មវិធី Redsea Film Festival នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក»។


កញ្ញា ទូច បុប្ផា បន្តថា «កម្មវិធីដ៏ធំមួយនេះ ក៏នឹងមានការចូលរួមពីតារាហូលីវូដ និងតារាអាស៊ីល្បីៗ ដូចជា Sharon stone, Naomi Campbell, Halle berry, Johnny depp, Sofia Vergara, Mai davikah, Leonardo, Apo nattawin, Milephakphum… etc អាចនិយាយបានថា យូប៊ីន គឺជាតារាស្រីកម្ពុជាដំបូងគេដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីនេះ»។
ជាការកត់សម្គាល់នេះ នេះមិនមែនជាលើកដំបូងឡើយ ដែលតារាសម្តែងកំពុងពេញនិយមកញ្ញា ស៊ីន យូប៊ីន បានបង្ហាញវត្តមាននៅលើឆាកអន្តរជាតិល្បីៗតំណាងឲ្យអ្នកសិល្បៈខ្មែរ ដោយនៅក្នុងនោះនាងធ្លាប់ដើរបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗនៅក្នុងកម្មវិធីធំមួយ នៅក្នុងទីក្រុងបារីស ប្រទេសបារាំងផងដែរ ។ ជាពិសេសទៀតនោះ កញ្ញា ស៊ីន យូប៊ីន បានទាក់ទាញការចាប់អារម្មណ៍ ក្រោយពីនាងបង្ហាញវត្តមានម្ដងទៀតលើទឹកដីអឺរ៉ុប ក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកានដ៏ល្បីល្បាញលើកទី៧៦ របស់បារាំង ដែលប្រមូលផ្ដុំដោយតារាល្បីៗមកពីទូទាំងពិភពលោក ។


កន្លងមក ស្រីស្អាត ស៊ីន យូប៊ីន ធ្លាប់បានលើកឡើងថា «នាងបេ្តជ្ញានឹងខិតខំឱ្យអស់កម្លាំងពីកាយចិត្ត ដើម្បីសិល្បៈទី៧របស់ខ្មែរ និងប្រើពេលមួយជីវិតរបស់នាង ដើម្បីបម្រើលើវិស័យមួយនេះ។ ជាពិសេសទៀតនោះ នាងសន្យាជាមួយអ្នកគាំទ្រ និងប្រជាជនខ្មែរ នឹងនាំកម្ពុជាទៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញពីសម្រស់សិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរទៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ទៅមុខទៀតឱ្យអស់ពីសមត្ថភាព»៕

អត្ថបទដែលជាប់ទាក់ទង