Banner KNP Detail Top

បុរសម្នាក់ បានឆក់…ខ្សែ…ភ្លើង…ស្លា…ប់

បុរសម្នាក់ បានឆក់ខ្សែភ្លើងស្លាប់ ភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) ៖ ករណីបុរសម្នាក់បានឆក់ខ្សែភ្លើងស្លាប់ នៅចំណុចខាងក្រោយផ្ទះ ស្ថិតនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមមានជ័យ នៅថ្ងៃ ទី១ ខែធ្នូ ឆ្នាំ ២០២៣។

សាកសពត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ថន វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

បើយោងតាមការសាកសួរបំភ្លឺឈ្មោះ លន់ សុម៉ាលី ភេទស្រី អាយុ ៣០ឆ្នាំ ត្រូវជាប្រពន្ធ(សព) បានឲ្យដឹងថា នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៦ និង០០នាទី ខ្លួនបានទៅស៊ីឈ្នួលលាងចានអោយគេរហូតដល់ម៉ោង ០៨ នឹង ៣០នាទី នាងខ្ញុំក៏បានត្រឡប់មកផ្ទះវិញ ពេលមកដល់ស្រាប់តែកូនប្រុសរបស់ខ្លួនបានស្រែកប្រាប់ថាឃើញប៉ាដួលក្នុងទឹក ខាងក្រោយផ្ទះ ក្រោយមកខ្លួនក៏រត់ទៅមើលហើយឃើញប្ដីត្រូវខ្សែរភ្លើងឆក់ស្លាប់បាត់ហើយ។
ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា ប្ដីរបស់ខ្លួនបានតខ្សែភ្លើង(ឆៅ)ចេញពីសសរផ្ទះទៅឆក់ត្រីនៅ ខាងក្រោយផ្ទះ។ រយះកាលកន្លងមកប្ដីខ្លួនក៏ធ្លាប់ឆ្នៃខ្សែភ្លើងចេញពីផ្ទះឆក់ត្រី ក្បែរផ្ទះផងដែលក៏ប៉ុន្ដែមិនដែលអីនោះទេ។


យោងតាមការត្រួតពិនិត្យស្រាវជ្រាវ របស់មន្រ្តីជំនាញ និងលោកវេជ្ជបណ្ឌិតកោសល្យវិច្ច័យក្រុង ការពិនិត្យលេីសាកសព យើងសន្និដ្ឋានថា សាកសពបានស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។ ដោយសាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពេីទារុណកម្ម ឬឃាតកម្មឡើយ។ចំណែកសាកសពប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង