Banner KNP Detail Top

ក្រុមប៉ូលិសស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យម្នាក់

ក្រុមប៉ូលិសស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យម្នាក់ យកពូថៅកាប់កង់រថយន្តរបស់គេ


កោះកុង ៖ កម្លាំងជំនាញកាលពីវេលាម៉ោង១០៖០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ភេទប្រុស ពីបទ ធ្វើឲ្យខូចខាតសម្បត្តិអ្នកដទៃ ដោយចេតនា។
ជនសង្ស័យឈ្មោះ ខាន់ ហាប់ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ជនសង្ស័យបានយកពូថៅកាប់កង់រថយន្តរបស់ឈ្មោះ ខុម គីមសាន្ត ភេទប្រុស អស់ចំនួន០២គ្រាប់កាលពីវេលាម៉ោង ១៥៖៣០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈពេលដែលជនរងគ្រោះបានចតរថយន្តទុកនៅមុខផ្ទះរបស់ឈ្មោះ បែន វណ្ណា ស្ថិតក្នុងភូមិឃុំខាងលើ ហើយខ្លួនបានដើរទៅមើលចម្ការ ខណៈជនសង្ស័យស្រវឹងស្រា។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង