Banner KNP Detail Top

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ទូរស័ព្ឌដៃ, ជញ្ជៀនពេជ្រ)

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ទូរស័ព្ឌដៃ, ជញ្ជៀនពេជ្រ)


ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២៣ៈ៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ទូរស័ព្ឌដៃ, ជញ្ជៀនពេជ្រ) នៅចំណុចមុខឱសថស្ថានព្រះចន្ទ័ពេញវង្ស២ ផ្លូវ២៧៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ គ្រា ច្រិប ភេទស្រី ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ២៥៥ សង្កាត់បឹងសាឡាងខណ្ឌទួលគោក (មានសារធាតុញៀន)។
វត្ថុតាងដកហូត៖ ទូរស័ព្ឌដៃចំនួន២គ្រឿង។ សម្ភារៈបាត់បង់៖ ជញ្ជៀនពេជ្រ១វង្ស។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញតាមការស្នើសុំ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង