Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ជាបន្តបន្ទាប់ ក្រោយពីធ្វេីសកម្មភាពប្រេីកាំបិតចិតត្នោត ភ្ជង់យកទូរស័ព្ទដៃ១គ្រឿង និងលុយ២ម៉ឺនរៀល ពីបុរសម្នាក់ជាសន្តិសុខបានសម្រេច

ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ជាបន្តបន្ទាប់ ក្រោយពីធ្វេីសកម្មភាពប្រេីកាំបិតចិតត្នោត ភ្ជង់យកទូរស័ព្ទដៃ១គ្រឿង និងលុយ២ម៉ឺនរៀល ពីបុរសម្នាក់ជាសន្តិសុខបានសម្រេច

ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ នៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីធ្វេីសកម្មភាពប្រេីកាំបិតចិតត្នោតភ្ជង់យកទូរស័ព្ទដៃ១គ្រឿង និងលុយ២ម៉ឺនរៀលពីបុរសម្នាក់ជាសន្តិសុខបានសម្រេច កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ នៅតាមបណ្ដាយផ្លូវបេតុងជិតផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ០៦នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ អៀង វាសនា ហៅ អាបីកាំបិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ (ឃាត់ខ្លួនមានសារធាតុញៀន)។ ទី២.ឈ្មោះ យិន សុមាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួនមានសារធាតុញៀន)។ ទី៣.ឈ្មោះ ឈិត ឡាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ (ឃាត់ខ្លួនមានសារធាតុញៀន)។ ទី៤.ឈ្មោះ ច្រឹក ភក្ដី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១២ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣(ឃាត់ខ្លួនមានសារធាតុញៀន)។ ទី៥.ឈ្មោះ ហ៊ុន ម៉ាញ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១(ឃាត់ខ្លួនមានសារធាតុញៀន) និងទី៦.ឈ្មោះ ពៅ ម៉េងហ៊ុយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួនមានសារធាតុ)។ ដោយឡែក ជនរងគ្រោះ ឈ្មោះ ង៉ុយ ចំរេីន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួរបញ្ចាក់ថា កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងចេញទៅដើរលេងនៅម្ដុំផ្លូវវេងស្រេង ក្រោយពីជិះម៉ូតូដើរលេងមើលគេមើលឯងរួចមក ក៏ជិះត្រឡប់មកកន្លែងស្នាក់នៅវិញ លុះជិះមកដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យមួយក្រុមមានគ្នា ៤ ទៅ ៥ នាក់ ធ្វើដំណើរដោយថ្មើរជើងប្រដាប់ដោយដាវ បានភ្ជង់ក ហើយគំរាមថាបើមិនឱ្យលុយនិងទូរស័ព្ទមកពួកគេនោះទេពួកគេនឹងអារករូបគាត់ ធ្វើឲ្យរូបគាត់ភ័យស្លន់ស្លោក៏ប្រគល់ទូរសព្ទម៉ាកoppo មួយគ្រឿងនិងលុយខ្មែរជាង ២ ម៉ឺនរៀលឱ្យទៅក្រុមជនសង្ស័យទាំងនោះ។ ក្រោយពីបានទូរស័ព្ទនិងលុយពីជនរងគ្រោះហើយ ក្រុមជនសង្ស័យទាំងនោះបាននាំគ្នាគេចខ្លួនបាត់ស្រមោល ៕

អត្ថបទដែលជាប់ទាក់ទង