Banner KNP Detail Top

លោក ជាង ហាច អ្នកកាសែតអនឡាញ ដែលអង្គភាពខ្លួន ប្រកាសមិនទទួលស្គាល់ជាសហការី

លោក ជាង ហាច អ្នកកាសែតអនឡាញ ដែលអង្គភាពខ្លួន ប្រកាសមិនទទួលស្គាល់ជាសហការី ត្រូវបានមនុស្សមួយក្រុមចាប់ចង និងធ្វើទារុណកម្ម ដោយចោទថា បានចូលរំលោភលំនៅដ្ឋានរបស់គេ!


ខេត្តកំពង់ចាម ៖ តាមសេចក្តីរាយការណ៍ពីប្រពន្ធ និងសាច់ញាតិរបស់លោក ជាង ហាច បានបញ្ជាក់ថា ៖ ការចាប់ចងនេះដោយសារមនុស្សមួយក្រុមនេះ ខឹងលោកទៅថតសកម្មភាពដឹកឈើនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីយប់ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣!
តែទោះជាយ៉ាងណា, សម្រាប់រូបភាពចាប់ចង និងការធ្វើទារុណកម្មបែបនេះ មិនគួរកើតឡើងនោះឡើយ!
សូមបញ្ជាក់ថា បច្ចុប្បន្នស្ថិតក្នុងដែនសមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ កំពុងដំណើរការនីតិវិធី ព័ត៌មានច្បាស់ការណ៍លុះណាអាចទទួលបាន របាយការណ៍ របស់សមត្ថកិច្ច ឬការប្រកាសព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ៕

អត្ថបទដែលជាប់ទាក់ទង