Banner KNP Detail Top

ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង ០២នាក់ និង ដកហូតម៉ូតូ ៩គ្រឿង និងមាន់ជល់ចំនួនជាង១០ក្បាល

ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង ០២នាក់ និង ដកហូតម៉ូតូ ៩គ្រឿង និងមាន់ជល់ចំនួនជាង១០ក្បាល

ខេត្តបន្ទាយមានជ័យ ÷ នៅរសៀល ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៣ បង្ក្រាប ទីតាំង លួចលាក់ ប្រមូលផ្តុំគ្នា បើកជល់មាន់ ដាក់លុយ ដែលបានស្រែកហ៊ោកញ្ជ្រៀវជាប្រចាំ បង្ករផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ ធ្នាប់ សាធារណៈ ។ ទីតាំង ជល់មាន់នេះឋិតនៅចំណុចកំពតព្រៃមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ភូមិ មិត្តភាពសង្កាត់ ប៉ោយប៉ែត ជាប់ព្រំប្រទល់ (ភូមិព្រៃ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រុង ប៉ោយប៉ែត បាន ឃាត់ខ្លួន ក្រុមអ្នកញៀនល្បែង បានចំនួន ០២នាក់ និង ដកហូត ម៉ូតូ បាន ចំនួន ជិត១០គ្រឿង រួមជាមួយ មាន់ជល់ រស់ ចំនួន ជាង ១០ ក្បាល និង មាន់ងាប់ ចំនួន ១ក្បាល ។ បង្រ្កាប សមត្ថកិច្ច បាន នាំយកក្រុមអ្នកញៀនល្បែង និង វត្ថុតាង រួមមានដូចខាងលើ ទៅកាន់ប៉ុស្តិ៍រដ្ឋបាលក្រុង ប៉ោយប៉ែត ដើម្បីរៀបចំ ចាត់ការ តាមនីតិវិធី ។

គួររំលឹកផងដែរថា ចំពោះទីតាំងមួយនេះ កាលពី ២ ទៅ ៣ថ្ងៃមុន កម្លាំង ប៉ុស្តិ៍រដ្ឋបាលក្រុង ប៉ោយប៉ែត បានចុះទៅបង្រ្កាបម្តងហើយ តែឃាត់ខ្លួន អ្នកញៀនល្បែងមិនបានទេ លុះស្អែកឡើង ទីតាំងមួយនេះ បានបើកលេងធម្មតា ដោយមិនខ្លាចញញើត និង សមត្ថកិច្ច ឡើយ ទើបដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៣ នេះ សមត្ថកិច្ច ចុះទៅបង្រ្កាបម្តងទៀត ឈានដល់ការឃាត់ខ្លួន ក្រុមអ្នកញៀនល្បែងបានចំនួន០២នាក់ និង ដកហូតម៉ូតូ បាន ចំនួន ៩គ្រឿង ហើយនិង មាន់ជល់ចំនួនជាង១០ក្បាល ៕

អត្ថបទដែលជាប់ទាក់ទង