Banner KNP Detail Top

សុំសេចក្តីសុខសប្បាយ ជូនដល់ប្រជាពលរដ្ឋ ធ្វើដំណើរនៅលើដងផ្លូវ

សុំសេចក្តីសុខសប្បាយ ជូនដល់ប្រជាពលរដ្ឋ ធ្វើដំណើរនៅលើដងផ្លូវ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីសុំសេចក្តីសុខសប្បាយ ជូនដល់ប្រជាពលរដ្ឋ ធ្វើដំណើរនៅលើដងផ្លូវ រដ្ឋបាលខេត្ត និងមន្ទីរធម្មការខេត្តព្រះសីហនុ បាននិមន្តព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទ ប្រារព្ធពិធីប្រោសព្រំ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅបរិវេណចំណោទលោកយាយម៉ៅ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ រហូតមកដល់ផ្លូវបំបែកកែងរ៉ា ។


រដ្ឋបាលខេត្តតែងតែប្រារព្ធធ្វើពិធីប្រោះព្រំ សុំសេចក្តីសុខសប្បាយ ជូនទៅដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅលើដងផ្លូវ កាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ។
ពិធីប្រោសព្រំនេះដែរ ដោយមានការនិមន្តចូលរួមពីព្រះមេគុណស្ដីទី ព្រះចៅអធិការ គ្រូសូត្រឆ្វេងស្ដាំ និមន្តមកពីបណ្ដាវត្ត នៅក្នុងក្រុង និងស្រុកព្រៃនប់ចំនួន៦៧អង្គ ។


ពិធីប្រោសព្រំសុំសេចក្តីសុខដល់ប្រជាពលរដ្ឋ ធ្វើដំណើរនៅលើដងផ្លូវនេះដែរ លោកក៏បានសំណូមពរ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបញ្ជៀសបានករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ កើតឡើងជាយថាហេតុ ការគោរពច្បាប់ចរាចរណ៍ គឺនាំមកនូវសុខសុវត្ថិភាពទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង