Banner KNP Detail Top

ក្មេងទំនើងមានគ្នាជាង១០ម៉ូតូ ដេញកាប់ជនរងគ្រោះ ផ្អើលកោះពេជ្រ

ក្មេងទំនើងមានគ្នាជាង១០ម៉ូតូ ដេញកាប់ជនរងគ្រោះ ផ្អើលកោះពេជ្រ

ភ្នំពេញះ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅក្នុងកោះពេជ្រ ត្រង់ចំណុចអាគារអាយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុពួកគេជិះម៉ូតូបួនគ្រឿង មានគ្នា៧នាក់ មកពីព្រែកឯង មកអង្គុយលេងក្នុងកោះពេជ្រ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខជនសង្ស័យ ប្រហែល១០ម៉ូតូធ្វើសកម្មភាពយកដាវកាប់ម៉ូតូជនរងគ្រោះ ខូចខាតអស់៤គ្រឿង ថែមទាំងយកទូរសព្ទ័អស់ចំនួន២គ្រឿង រួចគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាព។


ប្រជាពលរដ្ឋចោទជាសំនួរសួរថា រាល់ថ្ងៃកម្លាំងរបស់លោកអភិបាលខណ្ឌចំការមនស្លៀកពាក់សុីវិល ចុះល្បាតរាល់យប់ដើម្បីទប់ស្កាត់ក្មេងទំនើងបង្ហោះម៉ូតូ និងម៉ូតូអត់ស្លាកលេខ ហេតុអ្វីបានជាបណ្តោយអោយមានករណីក្មេងទំនើងកាប់គ្នាបែបនេះ រឺមួយក៏គ្រាន់តែជាកម្លាំងជិះម៉ូតូបង្អួតក្នុងមូលដ្ឋាន?
សារព័ត៌មានជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់លោកវរសេនីយ៍ទោ ជួនណារិន ស្នងការនគរបាលរាជធានីភ្នំពេញ លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យចំពោះក្រុមក្មេងទំនើងដែលតែងតែបង្ករហិង្សានៅក្នុងកោះពេជ្រ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋផង ជាពិសេស ដើម្បីរក្សានៅពាកស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើហិង្សា ឆក់ប្លន់ និងករណីផ្សេងៗទៀតនៅក្នុងមូលដ្ឋាន ។


ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ចមានចំណាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង