Banner KNP Detail Top

តើឯកសារមួយសន្លឹកនេះសរសេរខុស ឬក៏មកធ្វើរបងខុសទីតាំង?

តើឯកសារមួយសន្លឹកនេះសរសេរខុស ឬក៏មកធ្វើរបងខុសទីតាំង?


ភ្នំពេញ ៖ ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង
តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែរជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសរសេរខុសឬក៏មកធ្វើរបងខុសទីតាំង?

សូមបញ្ជាក់កាលពីថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះពិនិត្យការសាងសង់របងរបស់ឈ្មោះ វួន ម៉េងយូ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីពលរដ្ឋដែលរស់នៅទីតាំងនេះ សុំមិនបញ្ចេញឈ្មោះថាទីតាំងខាងលើនេះនៅមានវិវាទនៅឡើយដែលមិនទាន់ដោះស្រាយរួចរាល់នោះទេ ហើយឈ្មោះ វួន ម៉េងយូ ដែលជាម្ចាស់ដីមានបណ្ណកម្មសិទ្ធិលេខ 12091307-0403 មិនមែនជាអ្នករស់នៅទីតាំងខាងលើនេះទេតែបែជាទទួលបានអំណោយពីរដ្ឋ?

លោក សុខ រក្សា បានហៅទូរសព្ទទៅលោក វួន ម៉េងយូ កាលពីវេលាម៉ោង១៧ៈ១៩នាទីថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣តេចូលលោក វួន ម៉េងយូ លើកទូរសព្ទបន្ទាប់ពីលោក សុខ រក្សា បាននែនាំខ្លួនថាជាអ្នកសារព័ត៌មាន ទូរស្ទក៍ស្រាប់តែដាច់ទៅវិញ លោក សុខ រក្សា បានព្យាយាមហៅទូរសព្ទទៅជាច្រើនដងទូរសព្ទចូលតែគ្មានអ្នកលើក។
សូមរងចាំព័ត៌មានបន្ថែមនៅអត្ថបទក្រោយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការសូមអរគុណ។ចេញផ្សាយថ្ងៃទី០៦ធ្នូ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង