Banner KNP Detail Top

ពលរដ្ឋអត់បានទទួលប័ណ្ណ ប្រាប់ថា អត់មាន ខ្សែ អត់ឈ្មោះចូលជួប សម្ដេចធិបតី នាយករដ្ឋមន្ត្រី

ពលរដ្ឋអត់បានទទួលប័ណ្ណ ប្រាប់ថា អត់មាន ខ្សែ អត់ឈ្មោះចូលជួប សម្ដេចធិបតី នាយករដ្ឋមន្ត្រី


យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ខែធ្នូ ឆ្នំា២០២៣នេះ ពលរដ្ឋអត់បានទទួលប័ណ្ណ ប្រាប់ថា អត់មាន ខ្សែ អត់ឈ្មោះចូលជួប សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដូចគេទេ។គេមិនដឹងថា ហេតុអ្វី អាជ្ញាធរមូលដ្ឋាននៃស្រុកបន្ទាយស្រី មិនព្រម ចែកបណ្ណ ឲ្យប្រជាជនដែលមាន ក្បាលដី ក្មុង តំបន់ រុនតាឯក ។

ប្រភពបន្ថែមថា មានអ្នក មិនរស់នៅក្នុងភូមិធម្មជាតិរុនតាឯក បានប័ណ្ណចូលរួមកម្មវិធីជាមួយថ្នាក់ដឹកនាំដែរ។ ចំណែកពលរដ្ឋដែលរស់នៅរាល់ថ្ងៃមួយចំនួនមិនបានប័ណ្ណចូលរួមនោះទេ។គេរងចាំមើលថាតើអាជ្ញាធរខេត្តសៀមរាប មានចំណាត់ការបែបណាទៅលើករណីនេះ។ សូមរំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះអ្នកភូមិនៅតំបន់អង្គរ បានរុះរើផ្ទះមករស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី៕

អត្ថបទដែលជាប់ទាក់ទង