Banner KNP Detail Top

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅបាត់ដំបង

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងស្រាវជ្រាវឃាត់ខ្លួនបានក្រោយពីទទួលពាក្យបណ្ដឹង ពីជនរងគ្រោះលើករណីបាត់ម៉ូតូ មួយគ្រឿង ដែលជនសង្ស័យលួចយកទៅបាត់បានមួយថ្ងៃ។សមត្ថកិច្ចបានអោយដឹងថាការឃាត់ខ្លួន ជនសង្ស័យនេះ បានធ្វើឡើង ។


ជនសង្ស័យឈ្មោះហាន រម្យលី ហៅ ដុង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងក្រុមទី១១ ភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកឯ ជនរងគ្រោះមានឈ្មោះសុខ អាប់ឌល់សើម៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅចំណុច កើតហេតុខាងលើ និងវត្ថុតាង ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង ១W-០១១៩ ដកហូត បានមកវិញ។
កម្លាំងការិយាល័យ ជំនាញកំពុងកសាងសំណុំរឿង បញ្ជូនតាមនីតិវិធីទៅតុលាការ តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង