Banner KNP Detail Top

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីលួចកាច់កញ្ចក់រថយន្ត

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីលួចកាច់កញ្ចក់រថយន្ត ក្នុងខណ្ឌទួលគោក ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន


ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០:៣០នាទី រំលង់អាធ្រាត្រ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបទបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីលួច (កាច់កញ្ចក់រថយន្ត) ក្នុងខណ្ឌទួលគោក។


ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ហ៊ុន ចាន់វីរៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ធ្វើសកម្មភាពលួចនៅក្នុខណ្ឌទួលគោក ចំនួន០៣ដង)។
២-ឈ្មោះ ឈិន គឹមលី ភេទប្រុស ជនជាតិខ្មែរ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង