Banner KNP Detail Top

សង្ស័យទុស្សសេខ្សែភ្លើង បណ្តាលអោយឆេះផ្ទះ០១ខ្នង

សង្ស័យទុស្សសេខ្សែភ្លើង បណ្តាលអោយឆេះផ្ទះ០១ខ្នង

បាត់ដំបង ៖ ផ្ទះ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលនៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុម៥ ភូមិស្ថារព១ ឃុំអំពិប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដោយសមត្ថកិច្ចដាក់ការសន្និដ្ឋានថា បណ្តាលមកពីទុស្សសេខ្សែភ្លើង ។


ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហ៊ំ ៥ម៉ែត្រ x៦ម៉ែត្រ សង់អំពីឥដ្ឋក្រោម ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ខូចខាតប្រហែល៣០% រួមជាមួយសម្ភារ ,គ្រែដេក១ ,បាស៤គ្រាប់ ,អង្ក៥០គីឡូក្រាម ,ប្លង់ដី១សន្លឹក ,សបុត្រកំ ណើត៤សន្លឹក ,អត្តសញ្ណាណប័ណ្ណ១សន្លឹក សរុបជាទឹកប្រាក់ ២០០០០០០រៀល(ពីលានរៀន) ដែលមានម្ចាស់ឈ្មោះ ផន សុភ័ក្រ ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។


សមត្ថកិច្ចបានចុះទៅពិនិត្យធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើដើម្បីត្រៀមរៀបចំយកជំនួយសង្រ្គោះបឋមយកផ្តល់ជូនដល់គ្រួសារជនរងគ្រោះផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង