ខ្មែរដូចគ្នាពិបាកយល់ចិត្តសឹងអីចុះទម្រាំយកជាតិសាសន៌គេទៀត
ខ្មែរដូចគ្នាពិបាកយល់ចិត្តសឹងអីចុះទម្រាំយកជាតិសាសន៌គេទៀត_កុំប្រថុយពេកបងប្អូនមិត្តនារី សំខាន់អាណិតក្មេងណាស់ ដាច់ចិត្តម្ល៉េះ កូនដល់ទៅ 3 អោយគ្នារំពឹងអ្នកណា
ស្ត្រីម្នាក់យកប្តីជនជាតិចិន គេត្រឡប់ទៅប្រទេសគេវិញ ជួបប្រពន្ធកូនគេ បន្សល់ទុក្ខកូន3នាក់ ក្នុងបន្ទប់ជួល សម្រេចចិត្តចង-ក សម្លាប់ខ្លួន
————
ពលរដ្ឋមានការភ្ញាក់ផ្អើល ក្រោយមានសេចក្តីរាយការណ៍ថា ស្រ្តីម្នាក់បាន ច..ង…ក ស្លា…ប់នៅក្នុងផ្ទះ ដោយពុំទាន់ដឹងមូលហេតុ ចោលកូនប្រុសស្រីតូចៗ ចំនួន៣នាក់ នៅម្តុំភូមិថ្មី ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
ប្រភពពីមន្ត្រីមូលដ្ឋានឲ្យដឹងជាបឋមថា ស្ត្រីរូបនេះមានប្តីជាជនជាតិបរទេស(ចិន) បច្ចប្បន្នបុរសជាប្តីបានទៅប្រទេសគេវិញហើយ។ ចំណែកស្ត្រីរូបនេះនិងកូនតូចៗ សព្វថ្ងៃជួលបន្ទប់គេស្នាក់នៅ ក្នុងក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ បើតាមមន្ត្រីមូលដ្ឋានដដែលប្រាប់ថា ស្ត្រីរូបនេះគេឃើញស្លា…ប់ ដោយមានខ្សែច..ង…ក ។
ទោះជាយ៉ាងនេះក្តី ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យធ្វើកោសល្យវិច្ចយ័តាមនិតិវិធីជំនាញ ៕