Banner KNP Detail Top

ព្រះនាងនរោត្តម ជេនណា បានបង្ហាញវត្តមានច្រៀងចម្រៀងខ្មែរ នៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយមានការសម្តែង រាំរបាំពិសេសមួយ បង្ហាញតាមរយៈកញ្ចក់ទូរទស្សន៍ដ៏ធំមួយក្នុងប្រទេសចិន

ព្រះនាងនរោត្តម ជេនណា បានបង្ហាញវត្តមានច្រៀងចម្រៀងខ្មែរ នៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយមានការសម្តែង រាំរបាំពិសេសមួយ បង្ហាញតាមរយៈកញ្ចក់ទូរទស្សន៍ដ៏ធំមួយក្នុងប្រទេសចិន

ប្រទេសចិន ៖ ព្រះនាង ជេនណា ត្រូវបានយាងអញ្ជើញឲ្យចូលរួមសម្តែងក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា «A World of Great Harmony» របស់ស្ថានីយទូរទស្សន៍ CCTV ប្រទេសចិន ដោយនៅក្នុងនោះ ក្រៅពីការច្រៀងបទជាភាសាខ្មែរហើយនោះ ព្រះនាងក៏បានបកស្រាយចម្រៀងជាភាសាចិន ជាមួយកុមារា និងកុមាររីជនជាតិចិនផងដែរ ។
ព្រះនាង នរោត្តម ជេនណា បានបង្ហោះសារតាមបណ្តាញសង្គមថា «ខ្ញុំមានមោទកភាពណាស់ ដែលបានបង្ហាញវត្តមានក្នុងឆាកទូរទស្សន៍ CCTV 1 ដ៏ធំនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបកស្រាយចម្រៀងខ្មែរបទ «មាគ៌ាអង្គរ» ដោយមានការរាំរបាំដ៏ពិសេសអស្ចារ្យពីសាលារបាំនរោត្តមបុប្ផាទេវី ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ»។
ព្រះនាង នរោត្តម ជេនណា បានបង្ហោះសារបន្តថា «ទន្ទឹមនឹងនេះ ខ្ញុំក៏បានបកស្រាយចម្រៀងជាភាសាចិន ជាមួយកុមារា កុមារីជនជាតិចិនដ៏ឆ្លាតវៃ និងស្អាតៗផងដែរ»។


ដោយឡែក បន្ទាប់ពីការសម្តែងហើយនោះ ព្រះនាង ជេនណា ក៏មានការរៀបចំធ្វើបទសម្ភាសន៍ផ្ទាល់ ដោយនៅក្នុងនោះពិធីករ នៃកម្មវិធី បានលើកសរសើរពីការសម្តែងយ៉ាងល្អរបស់ព្រះនាង ខណៈពេលដែលព្រះនាង ក៏បានពន្យល់ពីអត្ថន័យនៃក្បាច់រាំរបាំខ្មែរប្រាប់ពិធីករ និងអ្នកចូលរួមទស្សនាផ្ទាល់ផងដែរ ។
ក្រោយពីឃើញការសម្តែងដ៏អស្ចារ្យពីសំណាក់ ព្រះនាង នរោត្តម ជេនណា នេះមក មហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងនូវមោទនភាពដ៏ក្រៃលែងសម្រាប់ព្រះនាង ដែលបានចូលរួមចំណែកនៅក្នុងការលើកមុខមាត់ជាតិ តាមការយៈការសម្តែងបង្ហាញពីប្រពៃណី និងវប្បធម៌ខ្មែរឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត ។


ជាការកត់សម្គាល់ ព្រះនាងតូច នរោត្ដម ជេនណា ជាសែរាជវង្សវ័យក្មេងបំផុត នៃព្រះរាជាណាចក្រកម្ពុជា ដែលជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និងជាព្រះរាជនត្តា របស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស។ បច្ចុប្បន្ន ព្រះនាងតូច នរោត្ដម ជេនណា កំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងតាមរយៈស្នាដៃសិល្បៈ ដោយព្រះនាងតែងតែបង្ហាញវត្តមានច្រៀងនៅក្នុងកម្មវិធីធំៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់។
ដោយនៅក្នុងនោះ ព្រះនាងក៏កិត្តិនាមល្បីផងដែរ ដែលអាចបង្ហើរសូរសៀង បានរហូតដល់ទៅ៥ភាសាឯណោះ គឺមានដូចជា ៖ ថៃ បារាំង ចិន និងអង់គ្លេសជាដើម។ ក្រៅពីច្រៀង អ្នកអង្គម្ចាស់ក៏សព្វព្រះទ័យ និងមានជំនាញលើការហ្វឹកហាត់រាំបទចម្រៀង ជាចង្វាក់បុរាណ ប្រជាប្រិយ និងបទចម្រៀងអន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង