Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្ណំពេញ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ នៅចំណុចមុខហាងនឹកEX ផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដំបងដែកបំពង់ទីបបួនជ្រុងព្រួតគ្នាដេញវាយប្លន់យកទ្រព្យសម្បត្តិ) ចំនួន ០១ ករណី និង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(ព្រួតគ្នាយកដុំអិដ្ឋ កាំបិត ព្រួតគ្នាដេញវាយ និងកាប់លើម៉ូតូបណ្តាលឲ្យរងការខូចខាត) ចំនួន ០២ ករណី បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដំបងដែកបំពង់ទីបបួនជ្រុងព្រួតគ្នាដេញវាយប្លន់យកទូរសព្ទ័ដៃចំនួន០២គ្រឿងមានម៉ាកអុបប៉ូ ពណ៌ទឹកប្រាក់ និងម៉ាកអាយហ្វុន៧ផ្លឹស) ប្រព្រឹត្តនៅចំណុចមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។
ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវកែច្នៃ ដេញកាប់លើជនរងគ្រោះ និងកាប់លើម៉ូតូបណ្តាលឲ្យរងការខូចខាតម៉ូតូចំនួន០២គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ។
-ជនរងគ្រោះ
១-ឈ្មោះ សាន សុថុន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ កាត់ផ្កាស្លា សម្ភារៈខូចខាត
-បែកក្បាំងខាងឆ្វេង កុងទ័រម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១JW-៤៨១៨
២-ឈ្មោះ សម្បត្តិ រតនៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលតាចាន់សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ កាត់ផ្កាស្លា សម្ភារៈខូចខាត
-ក្បាំងម៉ូតូខាងឆ្វេង កុងទ័រ និងកាត់យកផ្លាកលេខម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១KK-១៨១៦
ករណីទី៣ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវកែច្នៃ ដេញកាប់លើជនរងគ្រោះ និងកាប់លើម៉ូតូបណ្តាលឲ្យរងការខូចខាតម៉ូតូចំនួន០២គ្រឿង) ប្រព្រឹត្តនៅចំណុចស្ថានីយប្រេតឥន្ធនៈតូតាល់ ផ្លូវលេខ២១៧ ភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ។
ជនរងគ្រោះ
១-ឈ្មោះ រ៉ុម ម៉ារីកា ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ រត់តុ ។
សម្ភារៈខូចខាត
-បែកក្បាលម៉ូតូ និងកន្ទុយម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ខៀវស ពាក់ផ្លាកលេខ ភ្នំពេញ១GW-៥៣១៥
២-ឈ្មោះ ម៉ិច និមិត្ត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។
សម្ភារៈខូចខាត
-បែកក្បាលម៉ូតូ និងកន្ទុយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១CV-៣០៤២
ជនសង្ស័យចំនួន ០៦ នាក់ ៖
១-ឈ្មោះ វ៉ែន ធីរាជ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ានអនឡាញ
-ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២-ឈ្មោះ រៀល សុវណ្ណារ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣-ឈ្មោះ រីន សុខផានិត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងឈើ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៤-ឈ្មោះ ឈឿន ឧត្តម ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ
-ស្នាក់នៅផ្ទះលេខ២ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៥-ឈ្មោះ ធី សុខហុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាអង្គការភីអេសអ៊ី
-ស្នាក់នៅផ្ទះលេខ៤ ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៦-ឈ្មោះ ឡេង សៀវហេង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ
-ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ៥ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

ហេតុការណ៏ៈ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង ៣០ នាទី មានករណី អំពើលួចមានស្ថាន កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង ៣០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដំបងដែកបំពង់ទីបបួនជ្រុងព្រួតគ្នាដេញវាយប្លន់យកទូរសព្ទ័ដៃចំនួន០២គ្រឿងមានម៉ាកអុបប៉ូ ពណ៌ទឹកប្រាក់ និងម៉ាកអាយហ្វុន៧ផ្លឹស) ប្រព្រឹត្តនៅចំណុចមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន ១២ នាក់ ជិះម៉ូតូចំនួន ០៦ គ្រឿងមានឈ្មោះ ធី សុខហុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KG-២៥៨១ ឌុបឈ្មោះ វ៉ែន ធីរាជ ភេទប្រុស អាយុ ២០ ឆ្នាំ ,ឈ្មោះ រីន សុខផានិត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KJ-៣៤៩៣ ឌុបឈ្មោះ ឡេង សៀវហេង ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ ឈឿន ឧត្តម ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរជិះម៉ូតូស្កុបពី ពណ៌ ស លាយ ផ្កាឈូក ស៊េរីឆ្នាំ២០២២ មិនចាំផ្លាកលេខឌុបឈ្មោះ រុណ ភេទ ប្រុសអាយុប្រហែល ១៦ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ ញ៉ា ភេទ ប្រុស អាយុប្រហែល ១៧ឆ្នាំ ជនជាតិ ខ្មែរជិះម៉ូតូហុងដាសេ១២៥ ពណ៌ ខ្មៅ មិនចាំផ្លាកលេខ ឌុបឈ្មោះ រៀល សុវណ្ណារ៉ា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ ចិន ភេទ ប្រុស អាយុប្រហែល ១៨ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២៣ មិនចាំផ្លាកលេខ ឌុបឈ្មោះ ណូ ភេទ ប្រុស អាយុប្រហែល១៧ឆ្នាំ ជនជាតិខ្មែរ,បក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ ភេទប្រុសអាយុប្រហែល១៨ឆ្នាំជិះម៉ូតូស៊ុហ្ស៊ុយគី និច ពណ៌ ក្រហម ស៊េរីឆ្នាំ២០២៣ មិនចាំផ្លាកលេខ ឌុប ឈ្មោះ ភីង ភេទ ប្រុសអាយុប្រហែល ១៧ ឆ្នាំ ជនជាតិ ខ្មែរ និងបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ បានមកជួបជុំគ្នានៅកន្លែងកើតហេតុ ។ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានក្រុមជនរងគ្រោះមានគ្នាប្រហែល១០នាក់ ក្នុងនោះមានស្រី០១នាក់ ជិះម៉ូតូចំនួន០៥គ្រឿង មានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ចំនួន០៣គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ ស ចំនួន០១គ្រឿង និងម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ខ្មៅ ចំនួន០១គ្រឿង មកឈប់ពីខាងមុខពួកក្រុមជនសង្ស័យ ហើយយកដុំថ្មគប់មកលើជនសង្ស័យ ពេលនោះជនសង្ស័យ ឈ្មោះ វ៉ែន ធីរាជ និងឈ្មោះ រៀល សុវណ្ណារ៉ា បានរត់ទៅយកដែកទីប៤ជ្រុង ប្រវែងប្រហែល ០,៥មែត្រដែលគេទុកចោលនៅខាងក្រោយមហោស្រពកោះពេជ្រកាន់ម្នាក់មួយដើម និងបក្ខពួករបស់ជនសង្ស័យផ្សេងទៀត នាំគ្នារត់ដេញវាយទៅលើក្រុមជនរងគ្រោះ តែពុំមានអ្នកណាម្នាក់រងរបួសនោះទេ ដោយក្រុមជនរងគ្រោះរត់ចោលម៉ូតូ ហើយជនសង្ស័យ បាននាំគ្នាវាយកំទេចម៉ូតូរបស់ជនរងគ្រោះចំនួន០២គ្រឿង បណ្តាលឲ្យបែកកុងទ័រ និងបែកក្បាំង ម៉ូតូខាងមុខ និងយកទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន០២គ្រឿងមានម៉ាកអុបបូ ពណ៌ ទឹកប្រាក់ និងទូរស័ព្ទម៉ាកអាយហ្វូន៧ផ្លឺស ពណ៌ផ្កាឈូកចំនួន០១គ្រឿង រួចនាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់។
ជនសង្ស័យ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង