Banner KNP Detail Top

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ អន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យឆេះចំបើង

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ អន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យឆេះចំបើង នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ


ស្វាយជ្រំ: នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលអោយឆេះចំបើងក្នុងឃ្លាំង មួយកន្លែងស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ព្រមទាំងបានខូចខាតចំបើងអស់ចំនួន ៥០០ដុំ ជាកម្មសិទ្ធិរបស់ឈ្មោះ ទ.រ.ន ភេទប្រុស អាយុ ៣៤ឆ្នាំ។
មូលហេតុ ដែលបណ្តាលអោយករណីឆេះនេះកើត គឺបណ្តាលមកពីឆ្លងចរន្តអំពូលសូឡា នៅក្នុងឃ្លាំង ដាក់ពីលើដុំចំបើង។


ក្នុងករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកដោយខ្ញុំបាទវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានសហការជាមួយកម្លាំងជំនាញការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកដោយលោកឧត្តមសេនីយ៍ត្រី ប្រាក់ ជុត ស្នងការរងនគរបាលខេត្ត កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង និងប្រជាពលរដ្ឋ បានធ្វើការអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់រថយន្ត ០៣គ្រឿង ទឹក ០៤រថយន្ត ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានចំនួន ០១គ្រឿង ប្រើប្រាស់ទឹក ០១រថយន្ត និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ០២គ្រឿង ប្រើប្រាស់ទឹក ០៣រថយន្ត ទើបរលត់ទាំងស្រុក ៕

អត្ថបទដែលជាប់ទាក់ទង