Banner KNP Detail Top

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានាធិបតីម៉ាល់ឌីវ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានាធិបតីម៉ាល់ឌីវ 

បន្ទាប់ពីពិធីថ្លែងនូវសន្និសីទសារព័ត៌មានរួមគ្នារួចហើយនោះ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ។ 
នៅក្នុងពិធីលៀងសាយភោជន៍ជាផ្លូវការនោះ បើទោះបីជាមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន ប៉ុន្តែប្រមុខមេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ម៉ាល់ឌីវ បានសំដែងនូវការពេញចិត្តចំពោះលទ្ធផល នៃជំនួបចង្អៀត ក៏ដូចជាកិច្ចប្រជុំកំពូលទ្វេភាគី កម្ពុជា-ម៉ាល់ឌីវ ដែលបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ស្មោះត្រង់ជាមួយគ្នា និងផ្តល់ផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ម៉ាល់ឌីវ។ 

នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ ទៅ បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលសមស្របណាមួយនាពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី ម៉ាល់ឌីវក៏បានទទួលយកការអញ្ជើញដោយសេចក្តីរីករាយ និងបានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញនេះ។ កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងតាមរយៈផ្លូវការទូត។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រធានាធិបតី និងប្រជាជនម៉ាល់ឌីវ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ច ដ៏រាក់ទាក់ចំពោះសម្តេច និងគណៈប្រតិភូ ក្នុងអំឡុងពេលស្នាក់នៅប្រទេសម៉ាល់ឌីវនាប៉ុន្មានថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង