Banner KNP Detail Top

ទិញបាយអស់ ៤០០០៛ច្រឡំបាញ់លុយឲ្យ៤០០០$ ជនរងគ្រោះសុំវិញមិនឲ្យ

ទិញបាយអស់ ៤០០០៛ច្រឡំបាញ់លុយឲ្យ៤០០០$ ជនរងគ្រោះសុំវិញមិនឲ្យ

សៀមរាប ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានការឃាត់ខ្លួនជនសង្ស័យឈ្មោះ សំ យោធិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានស្រុកកំណើតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ទីលំនៅបច្ចុប្បន្នភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី មានឈ្មោះ ចែត ខ្លូត ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាននាំខ្លួនជនសង្ស័យខាងលើមកប៉ុស្តិ៍នគបាលបាលដោយប្តឹងជនសង្ស័យថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៩:១៨នាទី នៅចំណុចហាងលក់បាយ ក្នុងក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ខ្លួនបានទិញបាយសាច់ជ្រូកខ្ចប់មួយប្រអប់ក្នុងតម្លៃ ៤០០០រៀល ពីជនសង្ស័យ តែដោយជនរងគ្រោះពុំមានប្រាក់ ក៏សុំ QR Code របស់ជនសង្ស័យដើម្បីផ្ទេរប្រាក់ ចំនួន៤០០០រៀលថ្លៃបាយ ប៉ុន្តែពេលនោះជនរងគ្រោះច្រឡំស្គេនខាងប្រាក់ដុល្លារ ហើយបានផ្ញើរប្រាក់ចំនួន ៤០០០$ ដុល្លាចូលគណនីរបស់ជនសង្ស័យទៅវិញ តាមគណនី ABA ជនរងគ្រោះឈ្មោះ CHET KHLUOT (004 637 254 )ឲ្យទៅគណនីជនសង្ស័យ ឈ្មោះ សំ យោធិន ធនាគារ ACLEDA ក្រោយមកក្នុងថ្ងៃដដែល នៅពេលជនសង្ស័យមើលឃើញទឹកប្រាក់ ៤០០០$ នេះ ក្នុងគណនីខ្លួនក៍បានដកយក ១០០០$ ទៅចាយ និង សល់ប៉ុន្មានផ្ទេរទៅគណនីមួយផ្សេងទៀតទុកសម្រាប់ចាយវាយផ្សេងៗ ។ រំលងបានមួយថ្ងៃគឺនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពេលដឹងផ្ទេរប្រាក់ច្រឡំ ជនរងគ្រោះបានទៅជួបសុំប្រាក់ពីជនសង្ស័យវិញតែជនសង្ស័យមិនព្រមឲ្យ ដោយសុំទារកចំណែកពាក់កណ្តាល គឺ ២០០០$ តែជនរងគ្រោះមិនព្រម ហើយជាក់ស្តែង នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះ និងសាច់ញាតិបានមកជួបចរចារ បន្ថែមទៀតតែជនសង្ស័យនៅតែមិនព្រមឲ្យប្រាក់ ទើបជនរងគ្រោះ នាំជនសង្ស័យមកដាក់បណ្តឹងជូនសមត្ថកិច្ចដើម្បីជួយចំណាត់ការ។


យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សំ យោធិន បានឆ្លើយសារភាពថា៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោងប្រហែល១១,០០នាទី ខ្លួនបានឃើញក្នុងគណនីធនគារអេស៊ីលីដាខ្លួន មានប្រាក់ ៤០០០$ បានផ្ទេរចូល ខុសប្រក្រតី ហើយបានដកយក១០០០$ ទៅចាយទិញឥវ៉ាន់ សល់ ៣០០០$ ទៀតផ្ទេរទៅគណនីផ្សេង ដោយមិនដឹងប្រាក់អ្វីនោះទេ។ ថ្ងៃទី០២ ខែឆ្នាំដដែលម្ចាស់ប្រាក់ ជាអ្នកទិញបាយសាច់ជ្រូកខ្លួនមួយចាន ៤០០០រៀល បានមកជួបសុំប្រាក់ដែលគេផ្ទេរលើស នោះវិញ ទើបខ្លួនដឹង ។ ប៉ុន្តែពេលនោះខ្លួនមិនព្រមឲ ដោយទាមទារមួយចំណែក ក៍មិនត្រូវគ្នា។ រហូតជាក់ស្តែងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក៍ឃើញម្ចាស់ប្រាក់មកជួបសុំ ចរចារម្តងទៀត ហើយខ្លួនសុំចំណែក១០០០$ ជាថ្ងូរនឹងការផ្ទេរប្រាក់ឲ្យវិញ តែភាគីម្ចាស់ប្រាក់មិនព្រម ហើយនាំខ្លួនមកប៉ុស្តិ៍ តែម្តង។ ចំពោះប្រាក់ទាំងអស់ នេះគឺខ្លួនបានយកទៅចាយទិញ ឥវ៉ាន់ ខ្លះ ហើយ ខ្លះទៀតឲ្យបងប្អូនមិត្តភ័ក្ត្រខ្ចីអស់ទាំងស្រុង។
វត្ថុតាងដកហូតបាន ប្រាក់៥៤៥ដុល្លារ ប្រាក់ថៃ២៤០ ប្រាក់៨២០០រៀល ទូរស័ព្ទដៃ០២គ្រឿង ម៉ូតូ០១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង