Banner KNP Detail Top

នគរបាលស្រុកមោងឫស្សីអនុវត្តដីកាបង្គាប់ឱ្យចាប់ ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន

 

នគរបាលស្រុកមោងឫស្សីអនុវត្តដីកាបង្គាប់ឱ្យចាប់ ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន


បាត់ដំបង៖ នៅថ្ងៃទី ១៣ខែ ធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំ ណុចក្រុមទី០៤ ភូមិព្រៃដំរី ឃុំព្រៃ តូច ស្រុកមោងឫស្សី ខេត្តបាត់ ដំ បង អនុវត្តតាមយោបល់ដឹកនាំរប ស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងលោកវរ សេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនី យ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៨១៧ត.ព្រ ចុះថ្ងៃទី ៣០ ខែ តុលាឆ្នាំ២០២៣របស់លោក គី ទីម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ០១ ករ ណី ដែលក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោ ទ បានចំនួន ០១នាក់ឈ្មោះ សែន សៀន ភេទប្រុ ស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣។
បច្ចុប្បន្នជនត្រូវចោទត្រូវបានឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីរៀបចំបញ្ជូនតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង