Banner KNP Detail Top

សង្ស័យទុស្សសេខ្សែភ្លើង បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងស្ទើរទាំងស្រុង នៅស្រុកសង្កែ

សង្ស័យទុស្សសេខ្សែភ្លើង បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងស្ទើរទាំងស្រុង នៅស្រុកសង្កែ


បាត់ដំបង ៖ ផ្ទះ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើទាំងស្រុង ខណៈដែលម្ចាស់មិនបាននៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជាអ្នកជិតខាងចេញអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់ សង្ស័យបណ្តាលមកពីទុស្សសេខ្សែភ្លើង ។
ហេតុការណ៍គ្រោះអគ្គីភ័យនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៤ម៉ែត្រX៥ម៉ែត្រ ,ជញ្ជាំងសង្ក័សី ដំបូលប្រក់សង្ក័សី ឆេះស្ទើទាំងស្រុង និងទ្រព្យសម្បត្តិខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ជុន លី និងប្រពន្ធឈ្មោះ វ៉ាន់ សាវឿន ។


លោកមេឃុំ បានបញ្ជាក់ថា ករណីអគ្គីភ័យនេះដែរម្ចាស់ផ្ទះមិនបាននៅទេ ដោយជាប់រវល់ទៅបុណ្យនៅស្រុករតនមណ្ឌល ចំណែកកូនៗទៅរៀនអស់ ហើយភ្លាមៗនោះដែរសមត្ថកិច្ច ក៏មិនបានចេញរថយន្តជួយអន្តរាគមន៍ពន្លត់នោះទេ ដោយសារផ្ទះនៅជ្រៅ តែបានប្រជាពលរដ្ឋអ្នកជិតខាង ចេញជួយបាញ់ទឹកពន្លត់ទើបមិនបណ្តាលអោយឆេះរាលដាល បន្តទៅផ្ទះអ្នកដទៃ ៕

អត្ថបទដែលជាប់ទាក់ទង