បុរសជាប្តីប្រេីប្រាស់គ្រឿងញៀនហួសកម្រិត យកកាំ-បិ-ត-កា-ប់និងអា-រ ក ប្រពន្ធខ្លួនឯង
បុរសជាប្តីប្រេីប្រាស់គ្រឿងញៀនហួសកម្រិត យកកាំ-បិ-ត-កា-ប់និងអា-រ ក ប្រពន្ធខ្លួនឯងឱ្យរងរបួសពេលនេះត្រូវបានឃាត់ខ្លួន
បាត់ដំបង ៖ កាលពីយប់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិ-ង្សាក្នុងគ្រួសារ(ហិង្សាដោយចេត នាមានស្ថានទម្ងន់ទោសប្រេីប្រាស់កាំបិ-តដែកកែឆ្នៃ) កើតឡើងចំនួន ០១លើក ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ផៃ ហុីង ភេទប្រុស អាយុ ៣៥ឆ្នាំមានទីលំ នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខខេត្តបាត់ដំបងបានយកកាំ-បិ-ត-ចា-ក់ និង អារ ក ទៅលើជនងគ្រោះ ឈ្មោះ អេង ធី ភេទ ស្រី អាយុ ២៥ឆ្នាំរស់នៅជា មួយគ្នា(ត្រូវជាប្រពន្ធ) មុខរបរធ្វេីចំការបណ្តាលឱ្យរងបួសត្រង់បំពង់កហូរ-ឈា-ម ដួលទៅនឹងកន្លែងហើយភ្លាមៗត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យមណ្ឌលសុខខ ភាពឃុំបួរដេីម្បីសង្រ្គោះជីវិត រីឯជនបង្កបានគេចខ្លួនពីកន្លែងកើតហេតុ ។
ភ្លាមៗសមត្ថកិច្ចទទួលបានព័ត៌មាននេះ និងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលដ្ឋបាលបួរ ចុះធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើ នាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ន គរបាលរដ្ឋបាល បួរ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣វេលាម៉ោង០៩និង០០នាទីព្រឹក។
ក្រោយពេលសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំ-បិ-តកែឆ្នៃដងដែកចា-ក់ និង អា-ក ទៅ លើជនរងគ្រោះជាប្រពន្ធប្រាកដមែន ដែលមូលហេតុគឺដោយ សារតែខ្លួនប្រើប្រាស់គ្រឿងញៀនហួសកម្រិត(បែកថ្នាំ)។
ជនសង្ស័យរួមទាំងវត្ថុតាងខាងលើសមត្ថកិច្ចបានរៀបចំក សាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ច្បាប់៕