Banner KNP Detail Top

ឃាត់ខ្លួនប្តីប្រពន្ធ ពីបទរំលោភលើទំនុកចិត្ត លួចលក់ទ្រព្យសម្បត្តិអ្នកដទៃ

ឃាត់ខ្លួនប្តីប្រពន្ធ ពីបទរំលោភលើទំនុកចិត្ត លួចលក់ទ្រព្យសម្បត្តិអ្នកដទៃ

 

ខេត្តកំពង់ស្ពឺ ៖ ស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន មានការចូលរួមពីលោកមេភូមិ ចៅសង្កាត់ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ៥៣៩ និងដីកាលេខ៥៣៧ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ឈ្មោះ នាង សុីណៃ ។


ជាលទ្ធផលអនុវត្តបាន៖
១-ជនត្រូវចោទឈ្មោះ ទិត តុន ភេទប្រុស អាយុ៤២ឆ្នាំ តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៥៣៧ ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ។
២-ជនត្រូចោទឈ្មោះ អុឹង ណៃហួយ ភេទស្រី អាយុ៣៣ឆ្នាំតាមដីកាលេខ៥៣៩ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ពីបទរំលោភលើទំនុកចិត្ត បច្ចប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង