ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នងផ្ទះ នៅខេត្តកំពង់ចាម ត្រូវបានអគ្គីភ័យឆាបឆេះ
ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នងផ្ទះ នៅខេត្តកំពង់ចាម ត្រូវបានអគ្គីភ័យឆាបឆេះ
ខេត្តកំពង់ចាម៖ ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន៣ខ្នងផ្ទះ ស្ថិតនៅភូមិជីប៉ោ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានអគ្គីភ័យឆាបឆេះ។
ហេតុការណ៍បានកើតឡើង នៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នេះ បើតាមប្រភពច្បាស់ការណ៍ពីរដ្ឋបាលស្រុកស្រីសន្ធរ។
អាជ្ញាធរបានប្រាប់សូមបងប្អូនពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យដែលនឹងអាចកើតឡើងជាយថាហេតុ ក្នុងអាកាសធាតុក្តៅហួតហែង បែបនេះ៕