Banner KNP Detail Top

ទាហានថៃ បាញ់ប្រហារ សម្លាប់អ្នករត់ពន្ធគ្រឿងញៀន១៣នាក់ នៅជិតព្រំដែនមីយ៉ាន់ម៉ា

ទាហានថៃ បាញ់ប្រហារ សម្លាប់អ្នករត់ពន្ធគ្រឿងញៀន១៣នាក់ នៅជិតព្រំដែនមីយ៉ាន់ម៉ា

អ្នករត់ពន្ធគ្រឿងញៀនចំនួន១៣ នាក់បានស្លាប់ក្នុងអំឡុងការបាញ់ប្រហារជាមួយយោធា នៅជិតព្រំដែនមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃសៅរ៍ទី១៦ខែធ្នូ។ នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ Praphat Phobsuwan មេបញ្ជាការនៃក្រុមកិច្ចការពិសេស Pha Muang។
ថ្នាំញៀនមេតំហ្វេតាមីនប្រមាណ ១.៧លានគ្រាប់ ក៏ត្រូវបានរឹបអូសផងដែរ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដោយអង្គភាព Thap Chao Tak នៃក្រុមកិច្ចការពិសេស Pha Muang នៅភូមិ Pang Ma Han ក្នុងខេត្ត ឈៀងរ៉ៃ។
ក្នុងប្រតិបត្តិការនោះ ទាហាននិងក្រុមនៃអង្គភាព បានរកឃើញសាកសពមនុស្ស១៣នាក់ និងបាវចំនួន១៧ ដែលមានផ្ទុកថ្នាំញៀនប្រមាណ ១.៧លានគ្រាប់។


យោងតាមលោកឧត្តមសេនីយ៍ Praphat, ការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងទាហាន និងក្រុមគ្រឿងញៀន បានផ្ទុះឡើងនៅម៉ោង៧យប់ថ្ងៃសៅរ៍ ពេលទាហានព្យាយាមស្វែងរកបុរសមួយក្រុមដែលពួកគេឃើញដើរកាត់ព្រៃ។
ពេលរកឃើញ បុរសទាំងនោះមិនឈប់ទេ តែបែរជាបើកការបាញ់ប្រហារលើក្រុមល្បាតទៅវិញ ជាហេតុនាំឲ្យទាហានបាញ់ទៅលើពួកគេតែម្តង។ លុះព្រឹកឡើងទើបទាហាន ចុះទៅពិនិត្យទីតាំង ដោយរកឃើញសាកសព និងបាវដែលផ្ទុកថ្នាំញៀន។
លោកឧត្តមសេនីយ Praphat បញ្ជាក់ថា ទាហានក៏បានរុករកតំបន់ជុំវិញផងដែរ ដើម្បីស្វែងរកព័ស្តុតាងបន្ថែមទៀត។
នៅថ្ងៃដដែលនោះ កងទ័ពថៃ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អង្គភាពប្រឆាំងគ្រឿងញៀន បានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១ ១១៨ ០០០ គ្រាប់ទៀតពីផ្ទះមួយកន្លែង ដែលស្ថិតក្រោមការឃ្លាំមើលមួយរយៈមកហើយនៅក្នុងស្រុក Muang Chaing Rai៕

អត្ថបទដែលជាប់ទាក់ទង