Banner KNP Detail Top

បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីម៉ូតូបុកជាមូយរថយន្ត

បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីម៉ូតូបុកជាមូយរថយន្ត នៅស្រុកថ្ពង


កំពង់ស្ពឺ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូមិនប្រយ័តជ្រុលបុកជាមួយរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ១០៧-១០៨ ត្រង់ចំណុចភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៧យប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣។

សមត្ថកិច្ចបានមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 CC ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ស្លាកលេខ ភ្នំពេញ 1FF-5194 អ្នកបើកបឈ្មោះ ហួន តុលា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ( ពាក់មួកសុវត្ថិភាពស្លាប់នៅកន្លែងកើតហេតុ )។


រស់នៅភូមិ តាំងពោធិ៍ ឃុំប្រាំបីមុម ស្រុក ថ្ពង ខេត្ត កំពង់ ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់ ចំណុចខាងលើ បានឆ្លងចំណែកផ្លូវទៅបុកពីមុខរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5006 សណ្តោងសីមីរ៉ឺម៉ក ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 4A-1222 មិនស្គាល់អត្តសញ្ញាណ មិនស្គាល់អាសយដ្ឋានអ្នកបើកបរ (បានរត់គេចខ្លួន ) ដែលកំពុងបើកបញ្ច្រាសទិសគ្នា។

សមត្ថកិច្ចបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងព្រមទាំង បានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពេលកើតហេតុរួច អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ។
ចំពោះវត្ថុតាងទាំង ២គ្រឿងខាងលើ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពងរងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង