Banner KNP Detail Top

បាត់ខ្លួន២ថ្ងៃ ប្រទះឃេីញសពផុសអណ្តែតក្នុងទឹកបឹងត្រកួន

បាត់ខ្លួន២ថ្ងៃ ប្រទះឃេីញសពផុសអណ្តែតក្នុងទឹកបឹងត្រកួន


ភ្នំពេញ៖ កុមារាម្នាក់ដេីរបេះត្រកួនបានបាត់ខ្លួនអស់រយៈពេល២យប់២ថ្ងៃស្រាប់តែប្រទះឃេីញផុសអណ្តែតឡេីងក្នុងទឹកបឹងបង្កការភ្ញាក់ផ្អេីលកាលពី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅបឹងមួយកន្លែងក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងរងគ្រោះឈ្មោះហុង លីហេង ភេទប្រុស អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ហាក់ ហេង អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។


តាមសម្តីឪពុកបានរៀបរាប់ថា កន្លងមកកូនប្រុសរបស់គាត់តែងតែដេីរជាមួយសត្វឆ្កែមួយក្បាលចូលទៅក្នុងបឹងបេះត្រកួន។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កូនប្រុសរបស់គាត់បាននាំសត្វឆ្កែដេីរចូលទៅក្នុងរបងដែលខាងក្នុងមានបឹងត្រកួន ទៀត រហូតមកដល់វេលាម៉ោង៦ល្ងាច ឃេីញតែសត្វឆ្កែមកផ្ទះវិញដោយមិនឃេីញកូនរបស់គាត់នោះទេ ។
ប្រភពដដែលបានបន្តថា លុះគាត់ចូលទៅរកឃេីញតែស្បែកជេីងមួយគូនៅមាត់បឹង ទេីបនាំគ្នាចុះរាវរកតែមិនឃេីញក៏រាយការណ៍ទៅអាជ្ញាធរនិងកម្លាំងឆត្រយោង៩១១ មុជទឹករកអស់រយះពេល១ថ្ងៃតែមិនឃេីញ រហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែឆ្នាំដដែលទេីបសពផុសអណ្តែតឡេីង។
សពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង